មន្ត្រីនគរបាលចំណុះអធិការដ្ឋានខណ្ឌសែនសុខ១៥ រូប ប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ

ភ្នំពេញ៖ នាយរងនគរបាលជាតិ ចំណុះអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ចំនួន ១៥ រូបត្រូវបាន ប្រកាសផ្ទេរភារកិច្ចតែងតាំង មុខតំណែង និងបំពាក់ឋានន្តរសក្តិ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម ស្នងការរង លោកវរសេនីយ៍ឯក ចាន់ គ្រឹស្នា ស្នងការរង ដឹកនាំ ទទួលខុសត្រូវនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

មន្ត្រីនគរបាលចំណុះអធិការដ្ឋានខណ្ឌសែនសុខទាំង ១៥នាក់ រួមមាន ៖ ប្រកាសមុខតំណែងចំនួនប្រាំពីរនាក់ , បំពាក់ឋានន្តរសក្តិ ចំនួនប្រាំបីនាក់ ។

លោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម បានថ្លែងថា ការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ នាពេលនេះ ធ្វើឡើង ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។

ដោយ៖ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner