សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យអ្នកកីឡាទាំងអស់ គោរពតាមបទប្បញត្តិនៃការប្រកួត និងហាមដាច់ខាតក្នុងការប្រើប្រាស់សារធាតុលើកកម្លាំង
អត្ថបទដោយ៖
វុត្ថា តែម
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យអ្នកកីឡាទាំងអស់ គោរពតាមបទប្បញត្តិនៃការប្រកួត និងហាមដាច់ខាតក្នុងការប្រើប្រាស់សារធាតុលើកកម្លាំង ដើម្បីរក្សាភាពថ្លៃថ្នូររបស់ប្រទេសជាតិ។ ការបញ្ជាក់នេះធ្វើឡើង នៅក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។ សម្តេចតេជោ ហ៊ុន សែន ថា ការប្រើប្រាស់សារធាតុញៀន និងសារធាតុលើកកម្លាំង គឺជារឿងអាសោច សម្រាប់មុខមាត់ប្រទេសជាតិ បើទោះបីជាយើងបានដាក់ផែនការក្នុងការយកមេដាយសម្រាប់ជាតិក៏ដោយ។