លោក បណ្ឌិត អាំង ជូ លាន បានទទួល គ្រឿង ឥស្សរិយយស សម្រាប់ និ ទាឃ រដូវ ឆ្នាំ ២០២២ពី រដ្ឋាភិបាលជប៉ុន
ភ្នំពេញ៖លោក បណ្ឌិត អាំង ជូ លាន ជានរ វិទូនិង សាស្ត្រាចារ្យនៃ សកល វិទ្យាល័យ ភូមិន្ទ វិចិត្រសិល្បៈ នៃប្រទេសកម្ពុជា បានទទួល គ្រឿង ឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon”ដែលជាគ្រឿង ឥស្សរិយយស សម្រាប់ និ ទាឃ រដូវ ឆ្នាំ ២០២២ ពីរដ្ឋាភិបាល ជប៉ុន។
យោងតាមសេចក្តីប្រកាស ព័ត៌មាន ស្ថានទូត ជប៉ុន ប្រចាំ កម្ពុជានៅថ្ងៃទី ២៩ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា នៅ ថ្ងៃទី ២៩ ខែមេសានេះ ទីស្តីការគណៈរដ្ឋមន្ត្រី នៃ រដ្ឋាភិបាល ជប៉ុន បានប្រកាស ឈ្មោះ អ្នក ដែល ត្រូវ ទទួល គ្រឿង ឥស្សរិយយស សម្រាប់ និ ទាឃ រដូវ ឆ្នាំ ២០២២ ផ្តល់ជូន ដល់ បុគ្គល ឆ្នើម ដើម្បី ទទួលស្គាល់ ការចូលរួមចំណែក រប ស់ បុគ្គល ទាំងនេះ ក្នុង កិច្ចការ សាធារណៈ ឬ ជាតិ និង សមិទ្ធិផល ដ៏ លេចធ្លោ របស់ បុគ្គល ទាំងនេះ ក្នុង វិស័យ រៀងៗ ខ្លួន នៅក្នុង សង្គម ។
ប្រភពដដែលបន្តថា លោក បណ្ឌិត អាំង ជូ លាន ជានរ វិទូ និង សាស្ត្រាចារ្យនៃ សកល វិទ្យាល័យ ភូមិន្ទ វិចិត្រសិល្បៈ នឹង ទទួល គ្រឿង ឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការ ទទួលស្គាល់ ការចូលរួម វិភាគទាន របស់លោក ក្នុង កិច្ច ការជំរុញ ការ ផ្លាស់ ប្តូរ ផ្នែក សិក្សា ស្រាវជ្រាវ និង ការយល់ដឹង ពីគ្នា ទៅវិញទៅមក រវាង ប្រទេស ជប៉ុន និង ព្រះរាជា ណាចក្រ កម្ពុជា ។
សេចក្តីប្រកាសបន្ថែមថា ចំណែក ក្នុង វិស័យ អភិរក្ស និង ការជួសជុល ទីតាំង បុរាណវិទ្យា នានា លោក បណ្ឌិត អាំង ជូ លាន ក៏បាន ចូលរួមនិង គាំទ្រ យ៉ាង ពេញទំហឹង ជាមួយ អ្នកស្រាវជ្រាវ ព្រមទាំង អង្គការ ពាក់ព័ន្ធ របស់ ជប៉ុន ។ ក្នុងន័យនេះ លោក បណ្ឌិត បាន ជំរុញ ដល់ ប្រតិបត្តិការ ក្នុង គម្រោង នានា ពាក់ព័ន្ធ ការអភិរក្ស និង ជួសជុល ប្រព្រឹត្តិ ទៅ យ៉ាង រលូន និង ចូលរួមចំណែក ពង្រឹង វត្តមាន របស់ ប្រទេស ជប៉ុន ក្នុង កិច្ចការ ទាំងនេះ ។
ស្ថានទូតជប៉ុនបានបញ្ជាក់ថា ពិធី ប្រគល់ គ្រឿង ឥស្សរិយយស នឹង រៀបចំឡើង នៅពេល ខាងមុខ ៕ដោយ៖ស្រីរុំ