កិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣
ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រទី២៩ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌចំការមន បានរៀបចំ កិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ ក្រោមអធិបតីភាព លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាល ខណ្ឌចំការមន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ក់ ថាយ, ឯកឧត្តម ងួន សុភៈ សមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក-លោកស្រីសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ, លោក-លោកស្រី អភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធ ហត្ថខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, យោធាភូមិភាគពិសេសប្រចាំខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យ-អង្គភាពទាំង១១, ប្រធានគណៈកម្មការផ្សារទាំង០២, លោកចៅសង្កាត់ទាំង០៥។
កិច្ចប្រជុំខាងលើមានរបៀបវារៈចំនួនប្រាំបី។កិច្ចប្រជុំក៏បាន ប្រកាសប្រគល់ភារកិច្ចគណៈកម្មការ ផ្សារទួលទំពូង ចំនួនបីរូបក្នុងនោះ៖លោក សូ ប៉ូច ជាអនុប្រធានគណៈកម្មការផ្សារទួលទំពូង
លោក ភួង ប៉េងធី ជាសមាជិកគណៈកម្មការផ្សារទួលទំពូងនិង លោក ឡុង វ៉េត ជាសមាជិកគណៈកម្មការផ្សារទួលទំពូង ៕ ដោយ ៖ ជីម ភារ៉ា