ជម្រើសជាតិនារីកម្ពុជា ចេញបញ្ជីឈ្មោះកីឡាការិនី ២០នាក់ជាផ្លូវការ

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចប្រកាសឈ្មោះកីឡាការិនី ២០នាក់ជាផ្លូវការ ទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម។

ក្រោយប្រកាសបញ្ជីឈ្មោះនេះ កីឡាការិនីទាំង ២០រូប នឹងបន្តហ្វឹកហាត់នៅ មជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី បន្តទៀតរហូតដល់ថ្ងៃធ្វើដំណើរដែលអាចនឹងចាកចេញជាមួយក្រុមបុរស នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។

សូមបញ្ជាក់ថា នារីកម្ពុជា ដែលនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍នេះត្រូវស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះ វៀតណាម និងហ្វីលីពីន ខណៈឥណ្ឌូនេស៊ី ដែលដើមឡើយត្រូវចូលរួមប្រកួតដែរនោះ បានប្រកាសដកខ្លួនចេញពីកម្មវិធីវិញ។

ការប្រកួតបើកឆាករបស់ ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា គឺនៅថ្ងៃទី០៩ ខែឧសភា ដោយនឹងត្រូវជួប ហ្វីលីពីន និងប្រកួតចុងក្រោយជួបម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner