សមាជិកសភាអង់គ្លេសត្រូវបានព្យួរការងារ ព្រោះមើលរឿងអាសអាភាស

ឡុងស៍៖ សមាជិកសភាអង់គ្លេសម្នាក់ ត្រូវបានព្យួរការងារដោយគណបក្សអភិរក្សរបស់នាយករដ្ឋមន្ត្រី Boris Johnson បន្ទាប់ពីការចោទប្រកាន់ថា គាត់បានមើលរឿងអាសអាភាសនៅលើទូរស័ព្ទរបស់គាត់នៅក្នុងសភា។

លោក Neil Parish ត្រូវ បាន ព្យួរ តំណែង ជា សមាជិក សភា អភិរក្សនិយម កាលពី ថ្ងៃ សុក្រ បន្ទាប់ ពី ត្រូវបាន រាយការណ៍ ពីរឿងនេះ ទៅ ក្រុមអង្កេតនៃរដ្ឋសភា។

លោក Neil Parish បាននិយាយថា លោកនឹងបន្តជាសមាជិកសភា ខណៈពេលដែលការស៊ើបអង្កេតត្រូវបានធ្វើ។

នៅពេលសួរដោយអ្នកសារព័ត៌មានថា តើថាបានបើកអ្វីមួយនៅលើទូរស័ព្ទរបស់លោក ដោយចេតនាឬអត់នោះ លោក Parish បាននិយាយថា “ខ្ញុំបានធ្វើប៉ុន្តែសូមឱ្យការស៊ើបអង្កេតពិនិត្យមើលវា”៕ ប្រភពពី Reuters

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner