អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយសាសនិកអ៊ិស្លាម ក្នុងពិធីទទួលទានអាហារសាមគ្គីស្រាយបួសខែ រ៉ម៉ាទន

ខេត្តកំពង់ចាម ៖ នារសៀល ថ្ងៃ ទី ៣០ ខែ មេសា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារសាមគ្គីស្រាយបួសខែ រ៉ម៉ាទន និងការជួបជុំមហាគ្រួសារ របស់សមាគម អាល់រ៉ហុីម មូស្លីមកម្ពុជា ឆ្នាំ២០២២ ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ម៉ាណ ណាវី សមាជិករដ្ឋសភា អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ប្រមាណជិត ២០០នាក់ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា យើងមានការជួបជុំយ៉ាងស្និតស្នាល ប្រកបដោយភាពកក់ក្តៅដូចថ្ងៃនេះក៏ព្រោះតែកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយកិត្តបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់នូវថវិកាមួយចំនួនជូនដល់សមាជិក សមាជិកាដែលបានចូលរួមប្រមាណជាង ១០០នាក់ផងដែរ ៕ ដោយ ៖ លី ពៅ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner