ប្រជាជនអ៊ុយក្រែនប្រឈមមុខនឹងការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ ដោយសារជម្លោះជាមួយរុស្ស៊ី
អត្ថបទដោយ៖
ឈឹម ទីណា
កៀវ ៖ ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសអ៊ុយក្រែន កំពុងប្រឈមមុខ នឹងការខ្វះខាតប្រេងសាំង និងផលិតផលឥន្ធនៈដ៏ទៃទៀតកាន់តែធ្ងន់ធ្ងរ ចំពេលមានការឈ្លានពានរបស់រុស្ស៊ីដែលអូសបន្លាយពេលយូរ។
ការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីលើរោងចក្រចម្រាញ់ប្រេងមួយនៅភាគកណ្តាលអ៊ុយក្រែនកាលពីខែមុន គឺនៅពីក្រោយការខ្វះខាតនេះ។ រោងចក្រចម្រាញ់ប្រេង ដែលជារោងចក្រដ៏ធំបំផុតមួយរបស់ប្រទេសអ៊ុយក្រែន បានឈប់ដំណើរការចាប់តាំងពីពេលនោះមក។
ការឡើងថ្លៃនៃការនាំចូលប្រេងឥន្ធនៈពីអឺរ៉ុបក៏បានបន្ថែមការលំបាកផងដែរ។
បុរសម្នាក់ដែលកំពុងរង់ចាំនៅស្ថានីយចាក់ប្រេងមួយកន្លែង បានស្តីបន្ទោសការវាយប្រហាររបស់រុស្ស៊ី ចំពោះការខ្វះខាតនេះ ដោយនិយាយថា ឥឡូវនេះប្រេងសាំងត្រូវបាននាំចូលមានចម្ងាយជាង ៥០០គីឡូម៉ែត្រ។ បុរសម្នាក់ទៀតបាននិយាយថា គាត់នឹងអាចរកទិញបានតែបន្តិចបន្តួចប៉ុណ្ណោះ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និង បុត្រា





ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។