សម្តេចបញ្ជាក់ថាសង្គ្រាមអ៊ុយក្រែនរុស្ស៊ីនឹងធ្វើឱ្យប្រឈមកង្វះស្បៀង (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដាស់តឿនថាសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបង្ក ឡើងដោយប្រទេសរុស្ស៊ី នឹងបន្តធ្វើឱ្យពិភពលោកប្រឈមនឹងការខ្វះខាតស្បៀង, ចំណែក វិបត្តិប្រេងសាំងដែលមានការកើនតម្លៃ ក៏ជះឥទ្ធិពលមកដល់កម្ពុជាផងដែរ។

សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានដល់ថ្ងៃទី៦៨ហើយ ខណៈតម្លៃប្រេងសាំងដែលមុនសង្គ្រាម ក្នុងមួយលីត្រថ្លៃ៤ពាន់២០០រៀល បច្ចុប្បន្នតម្លៃកើនដល់៥ពាន់២៥០រៀល និងតម្លៃនេះ ត្រូវ គេរំពឹងថានឹងអាចកើនថែមទៀត។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅថ្ងៃនេះ ទៀតថាវិបត្តិនៃបញ្ហាខ្វះស្បៀងអាហារ នឹងត្រូវប្រឈមចំពោះពិភពលោកថែមទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner