វិមានក្រឹមឡាំង ៖ លោក ពូទីន បញ្ជាឱ្យសងសឹកប្រឆាំងនឹងទណ្ឌកម្មលោកខាងលិច

ម៉ូស្គូ៖ វិមានក្រឹមឡាំងក្នុងថ្ងៃអង្គារបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចសងសឹកវិញ ឆ្លើយតបទៅនឹងសកម្មភាពមិនរាក់ទាក់របស់រដ្ឋបរទេសមួយចំនួន និងអង្គការអន្តរជាតិ។

ឯកសារនេះមិនបានផ្តល់ព័ត៌មានលម្អិតណាមួយដែលបុគ្គល ឬអង្គភាពណាមួយអាចរងផលប៉ះពាល់ដោយសារតែវិធានការនេះនោះទេ។

យោងតាមក្រឹត្យនេះ រុស្ស៊ីនឹងហាមឃាត់ការនាំចេញផលិតផល និងវត្ថុធាតុដើមទៅកាន់បុគ្គល និងអង្គភាពដែលខ្លួនបានដាក់ទណ្ឌកម្ម។ ក្រឹត្យនេះក៏ហាមឃាត់ការធ្វើប្រតិបត្តិការជាមួយបុគ្គល និងក្រុមហ៊ុនបរទេសដែលរងការវាយប្រហារដោយទណ្ឌកម្មសងសឹករបស់រុស្ស៊ី។

ស្ថិតក្រោមក្រឹត្យនេះដែរ រដ្ឋាភិបាលរុស្ស៊ីមានពេល 10 ថ្ងៃដើម្បីចងក្រងបញ្ជីបុគ្គល និងក្រុមហ៊ុនបរទេសដែលត្រូវដាក់ទណ្ឌកម្ម ក៏ដូចជាកំណត់លក្ខណៈវិនិច្ឆ័យបន្ថែមសម្រាប់ប្រតិបត្តិការមួយចំនួនដែលអាចប្រឈមនឹងការរឹតបន្តឹង៕ ប្រភព៖ Reuters ប្រែសម្រួល ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner