វគ្គហ្វឹកហ្វឺនបំប៉នជំនាញបំភ័ន្តអក្ខរៈ កងទ័ពជើងគោក ឆ្នាំ២០២២ ប្រារព្ធពិធីបើកក្រោមអធិបតីភាពមេបញ្ជាការរងកងទ័ពជើងគោក

ខេត្តកណ្តាល ៖ អនុវត្តន៍តាមផែនការហ្វឹកហ្វឺន បណ្តុះបណ្តាលកងយោធពលខេមរភូមិន្ទ និងការងារហ្វឹកហ្វឺន កងទ័ពជើងគោក បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក បានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបំភ័ន្តអក្ខរៈ កងទ័ពជើងគោកប្រចាំឆ្នាំ២០២២ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក (បន្ទាយព្រែកហូរ ) ស្ថិតនៅ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជំនួសមុខឲ្យមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា បានថ្លែងកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហាន សិក្ខាកាម គ្រូយោធាចារ្យ គណៈគ្រប់គ្រងវគ្គទាំងអស់បានខិតខំបំពេញភារកិច្ចឲ្យវគ្គនេះបើកដំណើរការ តាមការគ្រោងទុក្ខ ។

ឧត្តមសេមីយ៍ឯក ប្រាក់ សុវណ្ណា បានមានប្រសាសន៍ថា វគ្គដែលកំពុងដំណើរការបើកនាពេលនេះ ពិតជាបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ស្របតាបភារកិច្ចចំពោះមុខរបស់កងយោធពលខេមរភូមិន្ទ ទាំងបរិមាណ និងគុណភាព និងបានលើកកម្ពស់សមត្ថភាពលើការអនុវត្តន៍បច្ចេកទេសបំភ័ន្តអក្ខរៈ ដល់នាយទាហាន នាយទាហានរង និងពលទាហាន មានសមត្ថភាពជំនាញគ្រប់គ្រាន់ឈរលើស្មារតី យកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ មានឆន្ទៈស្មោះត្រង់ ប្រុងប្រយ័ត្នលើការអនុវត្ត ថែរក្សាការពារ សម្ភារៈដែលបានបំពាក់ ធានាបានសម្ងាត់ ពិតប្រាកដ ទាន់ពេលវេលា និងសុវត្ថិភាពបច្ចេកទេស ព្រមទាំងព័ត៌មាន ។

ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា ក៏បានគូសបញ្ជាក់ថា នៅលើពិភពលោកបណ្តាប្រទេសទាំងអស់សុទ្ធតែបានប្រើប្រាស់បច្ចកទេសជំនាញបំភ័ន្តអក្ខរៈ ដែលមាន រូបភាព ខ្លឹមសារ និងបច្ចេកទេសខុសៗគ្នា ដើម្បីការពារកាេសម្ងាត់របស់ជាតិ និងការសម្ងាត់យោធា ។ យោងតាមបច្ចេកវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យារីកចម្រើនរបស់ប្រទេសរៀងៗខ្លួន ។ ដូច្នេះបច្ចេកវិទ្យា វិទ្យាសាស្ត្រ ត្រូវផ្សារភ្ជាប់ជានិច្ចជាមួយកត្តាមនុស្ស ។ ប៉ុន្តែកត្តាមនុស្សជាការកំណត់ភាពជោគជ័យ ឬបរាជ័យ ។ អាស្រ័យហេតុនេះទាមទាឲ្យនាយទាហាន ភ្នាក់ងារជំនាញ ឯកទេសបំភ័ន្តអក្ខរៈទាំងអស់ត្រូវមានចរិកសម្ងាត់ដាច់ខាត ។ ហើយចរិកសម្ងាត់ជាអាវុធដ៏មានប្រសិទ្ធភាពរបស់ជំនាញបំភ័ន្តអក្ខរៈ ។ ក្នុងន័យនេះដើម្បីមានសមត្ថភាពឆ្លើយតបទៅនិងបច្ចេកវិទ្យាទំនើបទាន់សម័យ ទាមទារឲ្យភ្នាក់ងារត្រូវខិតខំគ្រប់ផ្នែក គ្រប់វិស័យ ដើម្បីមានគ្រប់គ្រាន់នូវសមត្ថភាពធានារ៉ាប់រងបាននូវសំណូមពរ និងភារកិច្ចរបស់ខ្លួន ។

ឯកឧត្តម ប្រាក់ សុវណ្ណា បានផ្តាំផ្ញើរដល់កម្មសិក្សាការីទាំងអស់ត្រូវយកចិត្តទុក្ខចដាក់ខិតខំរៀនសូត្របន្តស្រាវជ្រាវឯកសារបន្ថែម ត្រូវមានវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុង ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រឲ្យបានហ្មត់ចត់ មានអត្តចរិតល្អសាកសមជាកងយោធពលខេមរភូមិន្ទ ។ រីឯគ្រូយោធាចារ្យត្រូវខិតខំរិះរកគន្លឺះ និងទ្រឹស្តីល្អៗធ្វើយ៉ាងណាឲ្យសិក្ខាកាមងាយយល់ពេលបញ្ចប់វគ្គ ទទួលបានលទ្ធផលល្អ ត្រូវមានវិន័យម៉ឺងម៉ាត់ ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ពិសេសត្រូវគោរព អនុវត្តន៍ឲ្យបានល្អនូវ ទិសស្លោក សម្ងាត់ ប្រាកដប្រជា ទាន់ពេលវាលា និងសុវត្ថិភាពព័ត៌មាន ។

ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា ក៏បានប្រកាសបើកវគ្គហ្វឹកហ្វឺនចាប់ពីថ្ងៃនេះតទៅ និងបានឧបត្ថម្ភថវិកាជូនដល់វគ្គហ្វឹកហ្វឺនចំនួន ៥លានរៀល និងឧត្តមសេនីឯក មុន្នី ហោរ៉ាត នាយរងសេនាធិការចម្រុះ នាយកទីចាត់ការបំភ័ន្តអក្ខរៈ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឧបត្ថម្ភថវិកាចំនួន ២លានរៀល សិក្ខាមម្នាក់ៗទួលបាន ៣០០០០រៀលផងដែរ៕ ប្រភព ៖ កងទ័ព

សូមបញ្ជាក់ថា៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញបំភ័ន្តអក្ខរៈ កងទ័ពជើងគោក ឆ្នាំ២០២២ មានសិក្ខាកាមសរុបចំនួន ៤៩នាក់ គ្រូយោធាចារ្យចំនួន ០៥នាក់ សិក្សារយៈពេល ០៣ខែ ស្មើរនិង៩១ថ្ងៃ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner