ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យបញ្ចប់ “វដ្តនៃការស្លាប់ និងការបំផ្លិចបំផ្លាញ” នៅអ៊ុយក្រែន

អ.ស.ប៖ អគ្គលេខាធិការអគ្គលេខាធិការលោក Antonio Guterres បាន អំពាវនាវក្នុងថ្ងៃព្រហស្បតិ៍នេះ ដើម្បីបញ្ចប់ “វដ្តនៃការស្លាប់ និងការបំផ្លិចបំផ្លាញ”នៅក្នុងប្រទេសអ៊ុយក្រែន។

លោក Guterres បានបញ្ជាក់ដូច្នេះថា ជម្លោះត្រូវតែបញ្ចប់ ដើម្បីជា ប្រយោជន៍ដល់ប្រជាជនអ៊ុយក្រែន រុស្ស៊ី និងពិភពលោកទាំងមូល… វដ្តនៃការស្លាប់ និងការបំផ្លាញ ការផ្លាស់ទីលំនៅ និងការរំខានត្រូវតែ បញ្ឈប់”នៅអ៊ុយក្រែន។

ជាមួយគ្នានេះ ប្រមុខអង្គការសហប្រជាជាតិរូបនេះបានបន្ថែមទៀតថា អង្គការសហប្រជាជាតិនឹងបន្តពង្រីកប្រតិបត្តិការមនុស្សធម៌ ដើម្បី ជួយ សង្រ្គោះជីវិតមនុស្ស និងកាត់បន្ថយការឈឺចាប់ ហើយថា លោក ក៏បានពិភាក្សាអំពីសន្តិសុខស្បៀងនៅទូទាំងពិភពលោក ក្នុងកំលុង ពេលពិភាក្សាជាមួយមេដឹកនាំប្រទេសទាំងពីរ (រុស្ស៊ី-អ៊ុយក្រែន)។

លោក Guterres បានបញ្ជាក់ដូច្នេះថា ដំណោះស្រាយដ៏មាន អត្ថន័យចំពោះអសន្តិសុខស្បៀងជាសកល តម្រូវឱ្យធ្វើសមាហរណ កម្មផលិតកម្មកសិកម្មរបស់អ៊ុយក្រែនឡើងវិញ និងការផលិតអាហារ និងជីរបស់រុស្ស៊ី ព្រមទាំងបេឡារូសទៅក្នុងទីផ្សារពិភពលោក បើទោះបីជាមានសង្រ្គាមក៏ដោយ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner