អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពនៃការចុះសវនកម្មនៅតាមអង្គភាពប្រហាក់ប្រហែល និងអង្គភាពថ្នាក់ក្រោមជាតិ ចំណុះក្រសួងមហាផ្ទៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពនៃការចុះសវនកម្មនៅតាមអង្គភាពប្រហាក់ប្រហែល នៅតាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ពន្ធនាគារ និងមណ្ឌលកែប្រែ ចំណុះក្រសួងមហាផ្ទៃ សម្រាប់ការបរិច្ឆេទ ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ និងបញ្ហាផ្សេងៗ ក្រោមវត្តមាន ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី៦ ខែឧសភាឆ្នាំ២០២២ ។

ឯកឧត្តម រដ្ឋលេខាធិការ បានផ្តល់អនុសាសន៍សំខាន់ៗ ដល់ក្រុមនីមួយៗ ត្រូវយកចិត្តទុកដាក់លើការងារបច្ចេកទេស និងពិនិត្យទៅលើស្ថានភាព។ ជំរុញបន្ថែមឱ្យមានវគ្គបណ្តុះបណ្តាលលើសវនកម្ម។ ត្រូវរៀបចំរបាយការណ៍ឱ្យត្រឹមត្រូវ និងទាន់ពេលវេលា ជូនថ្នាក់ដឹកនាំ ។ ធ្វើអ្វីៗត្រូវយោងទៅតាមលិខិតបទដ្ឋានគតិយុត្ត ។

ក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋលេខាធិការ បានកោតសរសើរដល់ក្រុមគណៈប្រតិភូទាំងអស់ ដែលបំពេញភារកិច្ចដោយឈរលើគោលការណ៍អព្យាក្រិត្យភាព ត្រឹមត្រូវ និងផ្អែកតាមលិខិតបទដ្ឋានគតិយុត្ត និងបានកោតសើរដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមក ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner