ការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន ចាប់ផ្ដើមហើយ ខណៈដែលបេក្ខជនបួនរូបក្នុងចំណោម ១០រូបកំពុងនាំមុខគេ

ម៉ានីល៖ ប្រជាជនហ្វីលីពីនបានចាប់ផ្តើមធ្វើដំណើរទៅការិយាល័យបោះឆ្នោតហើយ នៅព្រឹក ថ្ងៃចន្ទទី៩ខែឧសភានេះ នៅទូទាំងប្រទេស ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតី បន្ទាប់ របស់ពួកគេ និងមន្ត្រីប្រមាណ ១៨.០០០នាក់ផ្សេងទៀតនៃរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់។

ប្រជាជនហ្វីលីពីន ៦៥,៧លាននាក់បានចុះឈ្មោះបោះឆ្នោតនៅក្នុងប្រទេស ហើយ ១,៦៩លាន នាក់នឹងចូលរួមការបោះឆ្នោតនៅតាមស្ថានទូតហ្វីលីពីននៅឯក្រៅប្រទេស។ ប្រជាជនហ្វីលីពីនអាច ទម្លាក់សន្លឹកឆ្នោតរបស់ពួកគេ នៅ ចន្លោះពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៧យប់ថ្ងៃចន្ទនេះ។ នេះបើតាមបើតាមគណៈកម្មការរៀបចំការបោះឆ្នោតហ្វីលីពីន។

នៅក្នុងការបោះឆ្នោតនេះ ប្រជាជនហ្វីលីពីននឹងត្រូវបោះឆ្នោតជ្រើសប្រធានាធិបតី, អនុប្រធានា ធិបតី, សមាជិកព្រឹទ្ធសភា ១២រូប, សមាជិករដ្ឋសភា ៣០០រូប និងមន្ត្រីចំនួន ១៨,០០០នាក់ នៅទូទាំងកោះចំនួន ៧,៦០០កោះ ក្នុងនោះរួមមានទាំងចៅហ្វាក្រុង និងអភិបាលតំបន់ផងដែរ។

សូមជម្រាបថា បេក្ខជនប្រធានាធិបតីហ្វីលីពីនបួនរូប ក្នុងចំណោម ១០រូបកំពុងនាំមុខគេ ក្នុងនោះរួមមានទាំងកូនប្រុសច្បងនៃអតីតមេដឹកនាំផ្ដាច់ការ ហ្វីលីពីន គឺលោក ហ្វឺឌីណាន់ ម៉ាកូស ជេ អ (Ferdinand Marcos Jr) ដែលកំពុងប្រជែងដើម្បីយកតំណែងជាប្រធានាធិបតីហ្វីលីពីនថ្មី ជំនួសលោក រ៉ូឌ្រីហ្គោ ឌូតើតេដែលចប់អាណត្តិ៕
ប្រភព៖ ស៊ីនហួរ និងReuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner