សមាជិកគណបក្សផ្សេង ២៦រូប នៅសង្កាត់បឹងត្របែក ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ ដោយពិនិត្យមើលឃើញពីកម្មវិធីនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា រួមសុខ រួមទុក្ខ ជាមួយប្រជាជននៅគ្រប់កាលៈទេសៈនោះ សមាជិកគណបក្សភ្លើងទៀន ចំនួន ២៦រូប នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានសម្រេចចិត្តចូលមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មី នៃអតីតសមាជិកគណបក្សភ្លើងទៀនជាផ្លូវការ បានធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ។

លោក ថេង សុថុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌចំការមន និងជាអភិបាលខណ្ឌចំការមន បានមានមតិលើកឡើង ដោយសង្កត់ធ្ងន់ថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ក្នុងការចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានថ្នាក់ដឹកនាំរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ និងជាគណបក្សមានមាគ៌ា ចក្ខុវិស័យ ដឹកនាំប្រទេសជាតិ ឈានឆ្ពោះទៅភាពសម្បូរសប្បាយរុងរឿងលើគ្រប់វិស័យ។

លោកបានលើកឡើងទៀតថា មានជ័យជម្នៈ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗនៅថ្ងៃនេះ។ មានសន្តិភាព ស្ថិរភាព ទើបមានការអភិវឌ្ឍ។ ស្មារតីនៃនយោបាយឈ្នះ ឈ្នះ ស្ថិតស្ថេរជាអមតៈ។ គណបក្សប្រជាជនកម្ពុជា របស់ប្រជាជន ដោយសារប្រជាជន និង ដើម្បីប្រជាជន។ គណបក្សប្រជាជនកម្ពុជា រួមសុខ រួមទុក្ខ ជាមួយប្រជាជន នៅគ្រប់កាលៈទេសៈ។ គណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ គាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធ ទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ ៕ ដោយ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner