អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតការជួសជុលផ្ទះ និងសាងសង់សំណងតូចតាចបានចំនួន៦៦៣គ្រួសារ

ខែមេសា ឆ្នាំ២០២២នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋបានចំនួន៦៦៣គ្រួសារ រួមមាន៖ ក្រុងសៀមរាប១៩៦គ្រួសារ ស្រុកបន្ទាយស្រី១២១ ស្រុកប្រាសាទបាគង១៤១គ្រួសារ ស្រុកពួក១១៥គ្រួសារ ស្រុកសូទ្រនិគម០៦គ្រួសារ និងស្រុកស្វាយលើ២២គ្រួសារ។

ដោយឡែកក្នុងរយៈពេលដូចគ្នានេះដែរ ប្រជាពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានការអនុញ្ញាត ក្រុមការងារផ្នែកស្ថាបត្យកម្មបានជួយរៀបចំគំនូសប្លង់បានចំនួន៥០គ្រួសារ រួមមាន៖ ស្រុកអង្គរធំ០៥គ្រួសារ ក្រុងសៀមរាប០៧គ្រួសារ ស្រុកប្រាសាទបាគង១៧គ្រួសារ ស្រុកពួក១៣គ្រួសារ ស្រុកបន្ទាយស្រី០៦គ្រួសារ និងស្រុកស្វាយលើ០២គ្រួសារ។

អាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់និងពិនិត្យ ព្រមទាំងពង្រឹងការងាររបស់ខ្លួនបន្ថែម តាំងពីដំណាក់កាលទទួលសំណើរហូតដល់ដំណាក់កាលឆ្លើយតបទៅកាន់ពលរដ្ឋវិញ ពោល គឺធ្វើយ៉ាងណាឱ្យសេវាកម្មរបស់អាជ្ញាធរជាតិអប្សរាខិតកាន់តែជិតប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕ ចាន់ វិចិត្រ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner