អគារពាណិជ្ជកម្មថ្មី របស់ក្រុមហ៊ុន ដាណា ទ្រី សម្ភោធប្រើប្រាស់ជាផ្លូវការ ដើម្បីបម្រើជាសាធារណៈសម្រាប់អាជីវករទូទៅ ឬតំណាងចែកចាយក្រុមហ៊ុនទូទាំងប្រទេស

ភ្នំពេញ៖ អគារពាណិជ្ជកម្មការិយាល័យក្រុមហ៊ុនថ្មី របស់ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ខូអិលធីឌី ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០២២ ដែលឈរលើបណ្តោយមហាវិថី ឈ្នះ ឈ្នះ ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមវត្តមាន លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន គ្រឿងសម្អាង អិន អិន ភី(NNP) និងហាងពេជ្រ ទ្រី ដាណា ដើម្បីបម្រើដល់សាធារណៈជនទូទាំងប្រទេស មិនថាជាតំណាងចែកចាយរបស់ក្រុមហ៊ុនឬជាអាជីវករទូទៅអាចចូលមកប្រឹក្សាយោបល់ជុំវិញការធ្វើអាជីវកម្មឲ្យទទួលបានជោគជ័យ។

ថ្លែងក្នុងសន្និសិទសារព័ត៍មានបើកសម្ភោធអាគារជាផ្លូវការ លោកស្រី ទ្រី ដាណា បានបញ្ជាក់ថា អាគារក្រុមហ៊ុន ដាណាទ្រី គឺជួយផ្តល់ជូនសេវាកម្មជាច្រើនជូនដល់ បងប្អូនអាជីវករ មានទាំងសេវាប្រឹក្សារកដំណោះស្រាយ សេវាកម្មផ្តល់មូលដ្ឋានគ្រឹះលើការប្រកបអាជីវកម្ម ផ្តល់ ជូនដោយឥតគិតថ្លៃ និងជាកន្លែងដែលផ្តល់ទំនុកចិត្តជូន ពួកគាត់ផងដែរ។

ក្នុងនាមជាអគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអិលធីឌី ម្នាក់ដែលទទួលបានជោគជ័យ ថៅកែ ស្រី ទ្រីដាណា នៅតែប្រឹងប្រែងច្នៃប្រឌិត និងបង្កើនការ ចាប់អារម្មណ៍ថ្មីៗបន្ថែមទៀត ជូនអតិថិជន មិនថាតែ អាជីវកម្មលក់គ្រឿងសម្អាងប្រេន NNP ប្រេន NUNA ប្រេន CTM សារាយសមុទ្រ NNP និងហាងពេជ្រ ទ្រី ដាណាឡើយ។

លោកស្រី បន្ថែមថា នាពេលដ៏ខ្លីខាងមុខ អាជីវកម្ម ធំៗជាច្រើនទៀត និងលេចរូបរាងឡើងជាបន្តបន្ទាប់ ជាក់ស្ដែងគឺអាជីកម្មពង្រីកហាងលក់ មាស ពេជ្រ ទ្រី ដាណា នឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ នៅក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ស្រ្តីជំនួញដ៏ជោគជ័យរូបនេះ ក៏បានចែករំលែកពីភាព ជោគជ័យរបស់ខ្លួនថា កត្តាដែលជំរុញឲ្យលោកស្រី ជោគជ័យមកដល់ពេលនេះ គឺកើតចេញពីការ ប្រឹងប្រែង កើតចេញពីបាតដៃទទេ កើតចេញពីដើមទុន ត្រឹមតែ ៨ម៉ឺនរៀលតែប៉ុណ្ណោះ។ ការតស៊ូនេះហើយ បានធ្វើឲ្យថៅកែស្រី រូបនេះ បានឈរជើងយ៉ាងរឹងមាំ និង ជោគជ័យខ្លាំងបំផុតក្នុងវិថីអាជីកម្ម។

សហគ្រិនស្ត្រីរូបនេះ ក៏បានថ្លែងអរគុណដល់អតិថិជន និងមហាទូទាំងដែលតែងស្រឡាញ់គាំទ្រ លោកស្រីតាំង ពិដើមរហូតមក បើគ្មានការគាំទ្ររហូតបងប្អូន លោកស្រី ក៏មិនអាចឈរជើងបានរហូតមកដល់ពេលនេះឡើ ក្អងនាមជាបុគ្គលដែលជោគជាំលើការរកស៊ី លោកស្រី ទ្រី ដាណា ក៏បានចែករំលែកនូវគន្លឹះសំខាន់ៗមួយចំនួន ដែលនាំឲ្យលោកស្រីក្លាយជាបុគ្គលជោគជ័យ គឺភាព ស្មោះត្រង់ ការទទួលខុសត្រូវ និងការតស៊ូព្យាយាមជំនះ គ្រប់ឧបសគ្គ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ដាណាទ្រី (ខេមបូឌា) ត្រេឌីង ខូអិលធីឌី ដែលមានលោកស្រី ទ្រី ដាណា ជាអគ្គ នាយិកា បានឈរជើងលើវិស័យ Online ជាង៣ឆ្នាំមក ហើយ លើការលក់ផលិតផលជាច្រើនមុខ រហូតមកដល់ ពេលនេះ ក្រុមហ៊ុន ដាណាទ្រី បានដំណើរការប្រេនលក់ គ្រឿងសំអាងរបស់ខ្លួនចំនួន៣ ក្នុងនោះ មាន ប្រេន NNP ប្រេន NUNA ប្រេន CTM ហើយថ្មីៗនេះ ពោល គឺមិនដល់១ឆ្នាំផង ក៏បាននាំចូលអាហារបំប៉នសុខភាព សារាយសមុទ្រ NNP លក់លើទីផ្សារផងដែរ។ ក្រៅពី ជំនួញលក់គ្រឿងសំអាង និងអាហារបំប៉នសុខភាព លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ក៏មានហាងលក់ មាស ពេជ្រ ដ៏ធំមួយទៀតកំពុងបើក ដំណើរការ និងមានការគាំទ្រពីអតិថិជនផងដែរ ៕ ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner