ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីដោះស្រាយបញ្ហា នោះទេ។ សូមកុំព្យាយាមជ្រៀតជ្រែកក្នុងជម្លោះការងារ។ ក្រៅពីនេះ សូមជៀសវាងប្រធាន បទទាំងឡាយណាដែលដែលមិនច្បាស់លាស់ ឬកុំជឿទៅលើទៅលើការឃោសនាដែលគ្មាន មូលដ្ឋាន។ លើសពីនេះសូមលោកអ្នក​ កុំធ្វើកិច្ចការទាំងឡាយណាដែលមានការប្រថុយ​ប្រថាន ឬការងារដែលប្រញាប់ប្រញាល ពីព្រោះវានឹងបណ្តាលឲ្យអ្នកជួបការលំបាកខ្លាំង ឬមានការខាតបង់។ ផ្ទុយទៅវិញ លោកអ្នកអាចប៉ាន់ស្មានពត៌មានបានភ្លាមៗ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់អ្នកកំពុងស្ថិតនៅលើគន្លងផ្លូវដែល ត្រឹមត្រូវ។ លោកអ្នកអាចធ្វើការសម្រេចចិត្ត ឬផ្តើមអនុវត្តការងារដែលបានគ្រោងទុកនៅ ពេលនេះ ដែលមិនបណ្តាលឲ្យមានបញ្ហា។ ក៏ប៉ុន្តែប្រហែលជាលោកអ្នកមិនគួរដេញតាម គម្រោងពេកទេ គឺគ្រាន់តែយល់ដឹងពីព្រឹត្តិការណ៍ទាំងអស់នោះ ហើយព្យាយាមមានទំនួល ខុសត្រូវនឹងការងារនោះគឺគ្រប់គ្រាន់ហើយ។ ក្រៅពីនេះ លោកអ្នកមានភាពងាយស្រួលក្នុង ការធ្វើទំនាក់ទំនង បើទោះបីជាមានលក្ខណៈធំដុំក្តី។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមផ្តោតលើការងារដែលជាទម្លាប់។ ឥឡូវនេះ មិនមែនជាពេលវេលាល្អបំផុតដើម្បីដោះស្រាយបញ្ហាសំខាន់ៗនោះទេ ដូច្នេះសូមកុំទាន់កំណត់ សកម្មភាពអាជីវកម្ម។ ក្រៅពីនេះ សូមលោកអ្នកកុំបោះបង់ការងារដែលកំពុងអនុវត្តឲ្យសោះ បើទោះបីជាការងារនោះតូចតាចក្តី ពីព្រោះចាប់ពីពេលថ្ងៃត្រង់ទៅ ស្ថានភាពការងារនឹងប្រែ ទៅជារលូន ហើយមានសភាពហ្នឹងហ្ន៎ណាស់។ អ្នកអាចទទួលបានផលចំណេញពីអាជីវកម្ម និងភាពជោគជ័យធំលើការងារក្នុងការិយាល័យ។ ដោយឡែក លោកអ្នកអាចធ្វើទំនាក់ទំនង បានយ៉ាងល្អប្រសើរ។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ សូមលោកអ្នកបញ្ឈប់ការគិតគូរទាំងឡាយណាដែលគ្មាន ប្រយោជន៍។ មិនចាំបាច់គិតច្រើន ជាងកាអនុវត្តនោះទេ ពីព្រោះវាមិនមែនជាការត្រឹមត្រូវ ឡើយ។ ក្នុងនោះក៏មិនចាំបាច់នាំភាពស្មុគ្រស្មាញដល់ខ្លួនដែរ។ ប្រសិនបើអ្នកជួបបញ្ហាដែលមិនអាចដោះស្រាយបានសូមស្នើសុំការពិភាក្សាផ្តោះប្តូរយោបល់ជាដើមន។ អ្នកក៏មិនចាំបាច់នៅសំកុកយូរនៅក្នុងការិយាល័យដែរ ចូរធ្វើឲ្យល្មម ឲ្យមានតុល្យភាពរវាងការងារ និងសេចក្តីផ្ទាល់ខ្លួន។ ក្នុងនោះ ប្រសិនបើអ្នកចាប់ផ្តើមការងារពីព្រឹក នោះការងាររបស់អ្នក នឹងមិនជួបការរំខាន ហើយផលក៏កាន់តែប្រសើរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានដំណើរការល្អ។ លោកអ្នកអាចធ្វើឲ្យការងារមានភាពរលូនទៅបានបទពិសោធន៍ និងចំណេះជំនាញ របស់ខ្លួន។ ចំពោះការពឹងពាក់អាស្រ័យលើអ្នកដទៃឲ្យបំពេញការងារសម្រាប់អ្នក គួរតែបោះ បង់ចោលទៅ ពីព្រោះសំណើររបស់អ្នកនឹងមិនត្រូវបានគោរពតាមនោះទេ។ ដូច្នេះមិនចាំ​បាច់ត្រូវរំពឹងអ្វីឡើយ។ ក្រៅពីនេះ សូមបង្ហាញគំនិតច្នៃប្រឌិតថ្មី កុំបង្ហាញភាពទន់ខ្សោយ និងសូមមានការអត់ធ្មត់ក្នុងការដោះស្រាយបញ្ហាចំពោះមុខ។ ដោយឡែក រាល់ការងារសំខាន់សូមរងចាំអនុវត្តនៅថ្ងៃក្រោយ។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។​ ថ្ងៃនេះជាពេលវេលាដ៏អាក្រក់ក្នុងការផ្លាស់ប្តូរការងារ។ អ្នកប្រហែលជាមិនអាចចូលរួមក្នុងក្រុមថ្មីបានទេ ហើយអ្នកក៏មិនអាចរកឃើញភាសា ទូទៅ និងសាម័ញ្ញមួយក្នុងការពិភាក្សាជាមួយនិយោជិក និងថ្នាក់លើបានដែរ។ ផ្ទុយទៅវិញ លោកអ្នកបែរជាទទួលបានអំណោយផលក្នុងការដោះស្រាយបញ្ហាទៅវិញ។ លើសពីនេះ សូមលោកអ្នកគ្រប់គ្រងអារម្មណ៍ កុំគិតច្រើនឲ្យលើសពីភាពអវិជ្ជមានដែលអ្នកនឹងជួបប្រទះ ពីព្រោះអ្នកពិតជាអាចបត់បែនទៅតាមស្ថានការណ៍បានយ៉ាងប្រសើរណាស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចទទួលបានដំណឹងល្អដែលបានរងចាំ ជាយូរណាស់ហើយ។ លើសពីនេះ ទិសភោគផលរបស់អ្នកគឺទិសអាគ្នេយ៍ ដូច្នេះសូមសំឡឹង មើលឳកាសផ្សេងៗដែលកើតចេញពីទិសនេះ។ ចំពោះការងារដែលកំពុងអនុវត្តសព្វថ្ងៃសុទ្ធ តែអាចផ្តល់នូវទិន្នផលជាទីគាប់ចិត្ត ប៉ុន្តែពេលវេលាថ្ងៃនេះផ្តល់អំណោយផលដល់ការផ្លាស់ប្តូរ ដូច្នេះលោកអ្នកអាចបោះទុន បើកអាជីវកម្មថ្មី ឬធ្វើដំណើរបេសកកម្មសម្រាប់ជំនួញបាន យ៉ាងពេញលេញ និងជោគជ័យ។ ក្រៅពីនេះ លោកអ្នកមានមនុស្សជួយទំនុកបម្រុងសម្រាប់ សុខសុវត្ថិភាពតែម្តង ដូច្នេះគ្មានបញ្ហានឹងកើតឡើងចំពោះលោកអ្នកទេ។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកថ្ងៃនេះល្អមធ្យម។ កិច្ចការងាររបស់អ្នកក្នុងពេលនេះមានដំណើរការល្អ ដូច្នេះលោកអ្នកអាចបំពេញក្តីប្រាថា្នបានតាមបំណង។ ក្នុងនោះ ប្រសិនបើអ្នកធ្វើការសហប្រតិបត្តិការផងរឹតតែប្រសើរ។ លោកអ្នកអាចចាប់ផ្តើមការងារថ្មីដែលខ្លួនប៉ងប្រាថ្នា ការបណ្តាក់ទុន ឬការផ្លាស់ប្តូរបរិបទការងារគឺមានដំណើរការល្អប្រសើរបំផុត។ ក្នុងនោះមនុស្សដែលនៅក្បែរលោកអ្នកសុទ្ធតែអាចជួយជ្រោមជ្រែងអ្នកបានល្អ។ លើសពីនេះ អ្នកនឹងអាចទទួលបានពត៌មានពីឆ្ងាយដែលចាំជាយូរណាស់មកហើយ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងរបរអាជីវកម្មតូចធំ នឹងទទួលផ្លែផ្លាយ៉ាងត្រចេះត្រចង់។ លោកអ្នកក៏អាចក្លាយជាអ្នកដឹកនាំក្រុម ដែលប្រកបដោយភាពឈ្លាសវៃ និងរហ័សរហួនផងដែរ។ ចំពោះការធ្វើកិច្ចសន្យា ឬចុះហត្ថលេខាលើលិខិតស្នាមនឹងមានសភាពរលូន ហើយបញ្ចៀសបាននូវរាល់បញ្ហា។ ក្នុងពេលស្របគ្នានេះ គួរបញ្ចេញសមត្ថភាពឲ្យអស់ ធ្វើការងារដោយទទួលខុសត្រូវ និងគោរពតួនាទីរបស់ខ្លួន ព្រមទាំងមនុស្សដែលធ្វើការក្នុងក្រុម។ ចំពោះការចរចាការងារតូចធំ ឬសូម្បីតែការងារដែលអ្នកខ្លាចរអាយ៉ាងណាក៏អាចធ្វើទៅបានដែរ ដូច្នេះចូរប្រើប្រាស់ពេលវេលាថ្ងៃនេះឲ្យបានច្រើនបំផុត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារផ្សេងៗ និងអាជីវកម្មរបស់លោកអ្នកដំណើរការទៅយ៉ាងរលូន។ ទិសជោគជ័យធំរបស់អ្នកគឺទិសទក្សិណ។ នៅទីនោះលោកអ្នកនឹងជួបសំណាងច្រើន ហើយមានសភាពច្បាស់លាសស់ និងរឹងមាំផងដែរ។ ជម្លោះ និងភាពអាក់អន់ចិត្តក្នុងពេលនេះ ទាក់ទងនឹងការងារចាស់ៗ ដូច្នេះសូមបញ្ចប់ការងារទាំងនោះ ឲ្យអស់ និងដោយត្រឹមត្រូវ។ កុំចូលរួមក្នុងការជជែកពិភាក្សាលើប្រធានបទរិះគន់ជាដាច់ខាត។ ធ្វើយ៉ាងណាកុំធ្វើឲ្យបានបញ្ហាដល់ខ្លួន។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។​ ពេលវេលាថ្ងៃនេះមានអំណោយផលបំផុត ចំពោះការងារជាក្រុម។ លោកអ្នកនឹងអាចទទួលបានការយល់ដឹង និងជំនួយសម្រាប់ការងារ ដែលកំពុងអនុវត្ត។ ចំពោះលោកអ្នកធ្វើការរដ្ឋ និងឯកជនអាចរំពឹងថាទទួលបានការតម្លើង ប្រាក់ឧបត្ថម្ភ ឬការផ្តល់ជូនឋានៈតួនាទីថ្មី សម្រាប់ការលះបង់ និងខំប្រឹងប្រែងធ្វើការកន្លងមក។  ថ្ងៃនេះរាល់ឧបស័គ្គទាំងឡាយនឹងមិនអាចកើតឡើងចំពោះលោកអ្នកឡើង ដូច្នេះសូមកុំបារម្ភសោះឡើយ។ ក្រៅពីនេះ លោកអ្នកអាចមានលទ្ធភាពការងារទស្សនៈរបស់ខ្លួនបាន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ស្ថានភាពការងារ និងរបររកស៊ីរបស់លោកក្នុងពេលនេះ ហាក់មានភាពច្របូកច្របល់បន្តិច។ អ្នកពិបាកនឹងទុកចិត្តនរណាម្នាក់ខ្លាំងណាស់។ យកល្អសូមចំណាយពេលវេលាគិតគូរ និងអនុវត្តការងារដោយខ្លួនឯង។ ការដាក់បន្ទុកការងារទៅអ្នកដទៃ ឬរំពឹងជំនួយពីមនុស្សនៅក្បែរខ្លួន គឺនាំឲ្យមានភាពរអាក់រអួលដំណើរការការងារទៅវិញ។ ក្រៅពីនេះ បើលោកអ្នកការពារចិត្តគំនិតមិនបានល្អ គឺលោកអ្នកអាចងាយចាញ់បោកពីអ្នកដទៃណាស់។ យកល្អគួរយកចិត្តទុកដាក់នឹងការងារដែលស្ថិតក្រោមការទទួល ខុសត្រូវ និងមានភាពស្ងៀមស្ងាត់។

ចំណាំ៖

ឆ្នាំទាំង៤ ឆ្លូវ មមី​ វក ច រាសីឡើងខ្ពតស់ត្រដែត។ លោកអ្នកអាចបំពេញការងារដោយជោគជ័យ​ និងរំពឹងថាទទួលបានការជួយទំនុកបម្រុងខ្ពស់ពីថ្នាក់លើ។ លាភសំណាង និងឋានៈតួនាទីមានសញ្ញាណខ្ពស់បំផុត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner