សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៥ BICC 2022

នៅថ្ងៃ​ទី​៥-៦ ខែឧសភា ឆ្នាំ​២០២២​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​រៀប​ចំសន្និ​សីទ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​អន្តរ​ជាតិ ប៊ែលធី នៅថ្ងៃ​ទី​៥-៦ ខែឧសភា ឆ្នាំ​២០២២​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​រៀប​ចំសន្និ​សីទ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​អន្តរ​ជាតិ ប៊ែលធី លើកទី៥ ឆ្នាំ​២០២២​ BICC2022-ប៊ី អាយ ស៊ី ស៊ី ២០២២ (The 5th BELTEI International Collaboration Conference 2022) តាមរយៈ Video Conference ក្រោម​ប្រ​ធាន​បទ​ “ឱកាសអាហារូបករណ៍ និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩” ក្រោម​អ​ធិប​តី​ភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ ដោយ​មាន​ការអញ្ជើញ​ចូល​រួម​ និង    ធ្វើបទបង្ហាញពី​សា​កល​វិ​ទ្យា​ល័យ​ដៃគូចំនួន ៤៥ មក​ពី​ ១៩ប្រ​ទេស​​​ជុំវិញពិភពលោក ជូនដល់និស្សិតសាកលវិទ្យាល័យ និងសិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី១១ និងទី១២ សរុបជាង ៦,០០០នាក់។

ឯក​ឧត្តម ​លី ​ណា​វុឌ្ឍ ​សា​កល​វិ​ទ្យា​ធិ​ការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ​ បាន​មានប្រ​សាសន៍​ថា BICC គឺជាសន្និសីទលក្ខណៈអន្តរជាតិ ដែលរៀបចំដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងគោល​បំ​ណងពង្រឹងមិត្តភាពកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូនៅឯក្រៅប្រទេសដែលបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បី​រួមចំណែកលើកកម្ពស់គុណភាព       វិស័យអប់រំនៅកម្ពុជាឱ្យមានការទទួលស្គាល់ជាអន្តរជាតិ ដែលមាន ៧ចំណុចសំខាន់ៗ៖

១- ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច​ ក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកាន់ពិភពលោក

២- បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស

៣- ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗនៅតាមប្រទេសនានាជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី

៤- បង្កើតនូវវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម

៥- ជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន

៦- ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេសទៅបន្តការសិក្សានៅបរទេស

៧- ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ។

នៅក្នុងពិធីបើកសន្និ​សីទនេះ ក៏មានតំណាងសាកលវិទ្យាល័យដៃគូ ៣រូប បានថ្លែងចំណាប់អារម្មណ៍ពីក្រៅប្រទេស តាមរយៈ Video Conference ផងដែរ ក្នុងនោះ៖

១-លោកបណ្ឌិត ដូណាល់ ថបលីហ្វ នាយក និងជាសាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការសិក្សានៃ Angelo State University មកពីសហរដ្ឋអាមេរិក បានថ្លែងអំណរគុណសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានរៀបចំសន្និសីទនេះឡើង និងបានលើកទឹកចិត្តដល់សិស្ស-និស្សិតកម្ពុជាឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីមានឱកាសអាចទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស។

២-លោក ធីម ប៊ូឡូ នាយកប្រតិបត្តិនៃ Minor Education​ នៃព្រះរាជាណាចក្រថៃ បានសម្តែងនូវក្តីសប្បាយរីករាយដែលបានចូលរួមនិងចែករំលែកព័ត៌មានសិក្សាអំពីសាកលវិទ្យាល័យរបស់ខ្លួនជូនដល់សិស្ស-និស្សិតប៊ែលធី ក្នុងសន្និសីទអន្តរជាតិនេះ។

៣-លោកសាស្ត្រាចារ្យបណ្ឌិត ជូអន​ ម៉ាទីន សាកលវិទ្យាធិការនៃសាកលវិទ្យាជាតិរបស់ប្រទេសទីម័រខាងកើត បានកោតសរសើរអំពីការរៀបចំសន្និសីទអន្តរជាតិ BICC ជាពិសេសការរីកចម្រើនរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ។

ជាមួយគ្នានោះដែរ ក៏មានការចែករំលែកបទពិសោធន៍អំពីជីវិតសិក្សានៅក្រៅប្រទេសរបស់អតីតសិស្សនិទ្ទេស-A ដែលជានិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ២រូប គឺលោក ប៉េង គីមហេង កំពុងសិក្សានៅសាកលវិទ្យាល័យ San Francisco State សហរដ្ឋអាមេរិក និងលោក កែវ ពិទូរ្យ​ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ Hult នៃប្រទេសសិង្ហបុរី។

ឯក​ឧ​ត្តម​បណ្ឌិត លី​ ឆេង​ បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គ-មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និង  ដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺកូវីដ-១៩។ ជាពិសេសជោគជ័យនៃការគ្រប់គ្រងវិបត្តិកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងតាមរយៈ យុទ្ធសាស្ត្រផ្ការីក របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបង្កើតបាននូវភាពស៊ាំក្នុងសហគមន៍ និងបានបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចលើគ្រប់វិស័យទូទាំងប្រទេសឡើងវិញ។ ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញដៃគូទាំងអស់ឲ្យមកទស្សនានៅកម្ពុជា ព្រោះ កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ។

ឯក​ឧ​ត្តម​បណ្ឌិត  ថ្លែងអំណរគុណចំពោះគ្រឹះស្ថានសិក្សាទាំង៤៥ មកពី ១៩ប្រទេស ដែលបានចំណាយពេលវេលា     ដ៏មានតម្លៃចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ និងបានធ្វើបទបង្ហាញចែករំលែកព័ត៌មានសិក្សារបស់សាកលវិទ្យាល័យខ្លួនជូនដល់សិស្សនិស្សិតកម្ពុជា តាមរយៈ Video Conference។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា សន្និសីទ BICC 2022 នេះ ពិតជាបាន    រួមចំណែកយ៉ាងធំធេងក្នុងការបង្កើនធនធានមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជាក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ។ ឯក​ឧ​ត្តម​បណ្ឌិត ក៏​បាន​លើកទឹកចិត្តដល់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យដៃគូនៅក្រៅប្រទេសទាំងអស់ បន្តចូលរួមសន្និសីទ BICC 2023 ខាងមុខនេះ ដើម្បីរួមគ្នាពង្រឹងគុណភាពអប់រំទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាឱ្យបានកាន់តែប្រសើរបន្ថែមទៀត។

ក្រោម​អ​ធិប​តី​ភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ ដោយ​មាន​ការអញ្ជើញ​ចូល​រួម​ និង    ធ្វើបទបង្ហាញពី​សា​កល​វិ​ទ្យា​ល័យ​ដៃគូចំនួន ៤៥ មក​ពី​ ១៩ប្រ​ទេស​​​ជុំវិញពិភពលោក ជូនដល់និស្សិតសាកលវិទ្យាល័យ និងសិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី១១ និងទី១២ សរុបជាង ៦,០០០នាក់។

ឯក​ឧត្តម ​លី ​ណា​វុឌ្ឍ ​សា​កល​វិ​ទ្យា​ធិ​ការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ​ បាន​មានប្រ​សាសន៍​ថា BICC គឺជាសន្និសីទលក្ខណៈអន្តរជាតិ ដែលរៀបចំដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងគោល​បំ​ណងពង្រឹងមិត្តភាពកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូនៅឯក្រៅប្រទេសដែលបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បី​រួមចំណែកលើកកម្ពស់គុណភាព       វិស័យអប់រំនៅកម្ពុជាឱ្យមានការទទួលស្គាល់ជាអន្តរជាតិ ដែលមាន ៧ចំណុចសំខាន់ៗ៖

១- ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច​ ក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកាន់ពិភពលោក

២- បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស

៣- ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗនៅតាមប្រទេសនានាជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី

៤- បង្កើតនូវវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម

៥- ជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន

៦- ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេសទៅបន្តការសិក្សានៅបរទេស

៧- ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ។

នៅក្នុងពិធីបើកសន្និ​សីទនេះ ក៏មានតំណាងសាកលវិទ្យាល័យដៃគូ ៣រូប បានថ្លែងចំណាប់អារម្មណ៍ពីក្រៅប្រទេស តាមរយៈ Video Conference ផងដែរ ក្នុងនោះ៖

១-លោកបណ្ឌិត ដូណាល់ ថបលីហ្វ នាយក និងជាសាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការសិក្សានៃ Angelo State University មកពីសហរដ្ឋអាមេរិក បានថ្លែងអំណរគុណសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានរៀបចំសន្និសីទនេះឡើង និងបានលើកទឹកចិត្តដល់សិស្ស-និស្សិតកម្ពុជាឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីមានឱកាសអាចទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស។

២-លោក ធីម ប៊ូឡូ នាយកប្រតិបត្តិនៃ Minor Education​ នៃព្រះរាជាណាចក្រថៃ បានសម្តែងនូវក្តីសប្បាយរីករាយដែលបានចូលរួមនិងចែករំលែកព័ត៌មានសិក្សាអំពីសាកលវិទ្យាល័យរបស់ខ្លួនជូនដល់សិស្ស-និស្សិតប៊ែលធី ក្នុងសន្និសីទអន្តរជាតិនេះ។

៣-លោកសាស្ត្រាចារ្យបណ្ឌិត ជូអន​ ម៉ាទីន សាកលវិទ្យាធិការនៃសាកលវិទ្យាជាតិរបស់ប្រទេសទីម័រខាងកើត បានកោតសរសើរអំពីការរៀបចំសន្និសីទអន្តរជាតិ BICC ជាពិសេសការរីកចម្រើនរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ។

ជាមួយគ្នានោះដែរ ក៏មានការចែករំលែកបទពិសោធន៍អំពីជីវិតសិក្សានៅក្រៅប្រទេសរបស់អតីតសិស្សនិទ្ទេស-A ដែលជានិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ២រូប គឺលោក ប៉េង គីមហេង កំពុងសិក្សានៅសាកលវិទ្យាល័យ San Francisco State សហរដ្ឋអាមេរិក និងលោក កែវ ពិទូរ្យ​ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ Hult នៃប្រទេសសិង្ហបុរី។

ក្នុងឱកាសនោះ ឯក​ឧ​ត្តម​បណ្ឌិត លី​ ឆេង​ បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គ-មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និង  ដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺកូវីដ-១៩។ ជាពិសេសជោគជ័យនៃការគ្រប់គ្រងវិបត្តិកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងតាមរយៈ យុទ្ធសាស្ត្រផ្ការីក របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបង្កើតបាននូវភាពស៊ាំក្នុងសហគមន៍ និងបានបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចលើគ្រប់វិស័យទូទាំងប្រទេសឡើងវិញ។ ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញដៃគូទាំងអស់ឲ្យមកទស្សនានៅកម្ពុជា ព្រោះ កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ។

ឯក​ឧ​ត្តម​បណ្ឌិត  ក៏បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានសិក្សាទាំង៤៥ មកពី ១៩ប្រទេស ដែលបានចំណាយពេលវេលា     ដ៏មានតម្លៃចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ និងបានធ្វើបទបង្ហាញចែករំលែកព័ត៌មានសិក្សារបស់សាកលវិទ្យាល័យខ្លួនជូនដល់សិស្សនិស្សិតកម្ពុជា តាមរយៈ Video Conference។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា សន្និសីទ BICC 2022 នេះ ពិតជាបាន    រួមចំណែកយ៉ាងធំធេងក្នុងការបង្កើនធនធានមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជាក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ។ ឯក​ឧ​ត្តម​បណ្ឌិត ក៏​បាន​លើកទឹកចិត្តដល់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យដៃគូនៅក្រៅប្រទេសទាំងអស់ បន្តចូលរួមសន្និសីទ BICC 2023 ខាងមុខនេះ ដើម្បីរួមគ្នាពង្រឹងគុណភាពអប់រំទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាឱ្យបានកាន់តែប្រសើរបន្ថែមទៀត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner