ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានការពារការសម្រេចចិត្តរបស់លោកក្នុងការឈ្លានពានប្រទេសអ៊ុយក្រែន ដោយនិយាយថា នេះជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់ប្រទេសលោកខាងលិច

អត្ថបទដោយ៖
AMS OneMinute

លោក Putin បានស្ដីបន្ទោសលោកខាងលិចចំពោះការបរាជ័យក្នុងកាត់បន្ថយនូវការពង្រីករបស់អង្គការណាតូ និងការបំពេញទៅតាមការទាមទារនូវ “ការធានាសន្តិសុខ” របស់រុស្ស៊ី ។

Putin ថាលោកត្រូវបានបង្ខំឱ្យធ្វើសកម្មភាពយោធា ដោយសារតែប្រទេសលោកខាងលិចកំពុងគ្រោងប្រតិបត្តិការក្នុងតំបន់ដុនបាស របស់អ៊ុយក្រែន និងដោយសារក្រុងកៀវ បង្ហាញមហិច្ឆតាចង់មានអាវុធនុយក្លេអ៊ែរ។

យ៉ាងណាមិញ លោក Putin មិនបានប្រកាសជ័យជម្នះណាមួយទៅលើប្រទេសអ៊ុយក្រែន ហើយក៏មិនបានបង្ហាញតម្រុយថា រុស្ស៊ីនឹងបង្កើនការវាយប្រហារណាមួយឡើយ។

ប្រភព៖ CBS News

ads banner