អ្នកកាសែតរបស់បណ្ដាញទូរទស្សន៍ Al Jazeera ជនជាតិប៉ាឡេស្ទីន-អាមេរិកាំង អ្នកស្រី Shireen Abu Akleh ត្រូវបានបាញ់សម្លាប់ កំឡុងពេលចុះយកព័ត៌មានពីប្រតិបត្តិការវាយឆ្មក់នៃកងកម្លាំងអ៊ីស្រាអែលនៅទីក្រុង Jenin

អត្ថបទដោយ៖
AMS OneMinute

អ្នកកាសែតរបស់បណ្ដាញទូរទស្សន៍ Al Jazeera ជនជាតិប៉ាឡេស្ទីន-អាមេរិកាំង អ្នកស្រី Shireen Abu Akleh ត្រូវបានបាញ់សម្លាប់ កំឡុងពេលចុះយកព័ត៌មានពីប្រតិបត្តិការវាយឆ្មក់នៃកងកម្លាំងអ៊ីស្រាអែលនៅទីក្រុង Jenin ក្នុងតំបន់ West Bank កាលពីថ្ងៃទី១១ ឧសភា។

ទូរទស្សន៍ Al Jazeera ចោទប្រកាន់កងកម្លាំងសន្តិសុខអ៉ីស្រាអែល ថាមានចេតនាកំណត់គោលដៅ និងសម្លាប់អ្នកស្រីដែលជាអ្នកកាសែតដ៏លេចធ្លោបំផុតនៅពិភពអារ៉ាប់ ហើយអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការសម្លាប់នេះ និងតម្រូវឱ្យអ៉ីស្រាអែលទទួលខុសត្រូវ។

ឆ្លើយតបទៅនឹងការបាញ់ប្រហារនេះ ភាគីអ៉ីស្រាអែលនិយាយថា រឿងហេតុជុំវិញការស្លាប់ ឬថានរណាជាអ្នកបាញ់នោះមិនទាន់ប្រាកដនៅឡើយទេ ហើយអាចជាគ្រាប់កាំភ្លើងរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនផង។

រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Yair Lapid បង្ហោះសារនៅលើបណ្ដាញថារដ្ឋាភិបាលរបស់លោកស្នើឱ្យធ្វើការស៊ើបអង្កេតរួមគ្នារវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ដោយបន្ថែមថា “អ្នកសារព័ត៌មានត្រូវទទួលបានការការពារនៅក្នុងតំបន់ជម្លោះ ហើយយើងទាំងអស់គ្នាមានទំនួលខុសត្រូវក្នុងការស្វែងរកការពិត”។

ប្រភព៖ CNN

ads banner