ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ឡូ ភារុម្យ អធិការរងទទួលផ្នែកបទល្មើសគ្រឿងញៀនខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ នៃអធិការដ្ឋាននគរបឆលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ ០៣ នាក់នៅចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពីបទ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ក្នុងរបាយការណ៍បានបញ្ចាក់ថា ជនសង្ស័យទី១ មានឈ្មោះ ម៉ាត់ សូត្រ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចាម មមុខរបរ នេសាទ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ, ទី២-ឈ្មោះ ផាម វ៉ាន់កាន់ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិ វៀតណាម មុខរបរគ្មាន ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ និងទី៣មាន ឈ្មោះ កុយ វណ្ណា ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅមិនពិតប្រាកដ។

ដកហូតបានវត្ថុតាងមាន ៖ ឧបករណ៍ជក់គ្រឿង ០១កំប្លេរ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការបន្តតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner