ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន អញ្ជើញចូលរួមក្នុងពិធីទទួលទាន អាហារថ្ងៃត្រង់ រៀបចំដោយប្រធានសភាសហរដ្ឋអាមេរិក – ជំនួបរវាងថ្នាក់ដឹកមនាំអាស៊ាន ជាមួយថ្នាក់ដឹកនាំធុរកិច្ចសហរដ្ឋអាមេរិក និងពិធីអាហារពេលល្ងាចរៀបចំដោយ ឯកឧត្តមប្រធានាធិបតី នៃសហរដ្ឋអាមេរិក ជូនមេដឹកនាំអាស៊ាន

ពេញមួយថ្ងៃនៃថ្ងៃទី១ នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាង និងអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ រៀបចំដោយលោកជំទាវ ណានស៊ី ភេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក – ជំនួបរវាងថ្នាក់ដឹកមនាំអាស៊ាន ជាមួយថ្នាក់ដឹកនាំធុរកិច្ចសហរដ្ឋអាមេរិក និងពិធីអាហារពេលល្ងាច រៀបចំដោយ ឯកឧត្តម ចូ បៃឌិន ប្រធានាធិបតី នៃសហរដ្ឋអាមេរិក។ នៅក្នុងពិធីទទួលទានអាហារការងារប្រកបដោយខ្លឹមសារ និងអត្ថន័យដ៏ជ្រាលជ្រៅនោះ បណ្តាមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានធ្វើការពិភាក្សា និងការផ្លាស់ប្ដូរមតិ អំពីចំណុចសំខាន់ៗ នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាភាពជាដៃគូទ្វេភាគី ជាមួយអាស៊ាន និងសហរដ្ឋអាមេរិច រួមទាំងការផ្លាស់ប្ដូរមតិ និងយោបល់ ជុំវិញបញ្ហាតំបន់ និងអន្តរជាតិ។

ប្រជាពលរដ្ឋអាមេរិក-អាស៊ាន មានប្រមាណជាង 1000លាននាក់ ហើយអាមេរិកបច្ចុប្បន្នជាប្រទេស ដែលអាស៊ានធ្វើពាណិជ្ជកម្មធំជាងគេ ហើយជាប្រភពនៃវិនិយោគធំជាងគេ សម្រាប់អាស៊ានផងដែរ។ នៅក្នុងកិច្ចពិភាក្សាក្នុងពេលអាហារការងារថ្ងៃត្រង់នេះ ក៏បានលើកឡើងពីបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី គឺធ្វើយ៉ាងណាឲ្យសហរដ្ឋអាមេរិក និងអាស៊ាន បន្តជំរុញកិច្ចសហប្រតិបត្តិការ ក៏ដូចជាភាពជាដៃគូបន្ថែមទៀត ក្រោយពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអាមេរិក រយៈពេល 45ឆ្នាំមកនេះ ដែលមានការរីកចម្រើនគួរឲ្យកត់សំគាល់បំផុត។

ជារួមប្រមុខរដ្ឋាភិបាលអាស៊ាន និងប្រធានសភាអាមេរិកក៏ដូចជាសមាជិកសភាដែលមកពីគណបក្សទាំងពីរ មានគណៈបក្សប្រជាធិបតេយ្យនិងគណៈបក្សសាធារណរដ្ឋ បានសំដែងនូវការកោតសរសើរបំផុត។ នៅក្នុងជំនួបអាហារការងារនោះដែរ ប្រមុខរដ្ឋាភិបាលអាស៊ាន ចង់ឃើញអាមេរិកបន្តដើរតួនាទីសំខាន់នៅក្នុងការចូលរួមទៅលើចំណុចអាទិភាព ដូចជាការងារពាក់ព័ន្ធនិងបរិស្ថាន ការប្រែប្រួលអាកាសធាតុធាតុ ការជួយទៅដល់វិស័យសុខាភិបាល ជាពិសេសបញ្ហាកូវីដ19 កន្លងមកនេះដែលសហរដ្ឋអាមេរិក បានផ្ដល់ជំនួយវ៉ាក់សាំង ក៏ដូចជាជំនួយផ្សេងទៀត ដល់បណ្ដាប្រទេសសមាជិកអាស៊ាន។ ជាមួយគ្នានេះក៏មានការពង្រឹងពង្រីកសេដ្ឋកិច្ច រវាងសហរដ្ឋអាមេរិកនិងអាស៊ាន ដោយសារកន្លងមកនេះអាស៊ាន-សហរដ្ឋអាមេរិក មានអ្វីដែលគេហៅថា កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងវិនិយោគ ដែលជាកិច្ចព្រមព្រៀងក្នុងការសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងសហរដ្ឋអាមេរិក។

លើសពីនេះទៀត ការពិភាក្សាក៏ផ្ដល់ទៅលើបញ្ហាសន្តិសុខ និងផ្នែកពាក់ព័ន្ធដទៃទៀត ក្នុងនោះ លោកជំទាវប្រធានសភាសភាសហរដ្ឋអាមេរិក ក៏ដូចជាសមាជិកសភាសហរដ្ឋអាមេរិកគឺបានស្វាគមន៍ចំពោះវត្តមានរបស់ប្រមុខរដ្ឋាភិបាលអាស៊ាន ដែលអញ្ជើញមករដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ានសារ៉ាត់អាមេរិកនេះ ហើយក្នុងឱកាសនេះប្រធានសភាអាមេរិក ក៏ដូចជាសមាជិកសភាអាមេរិកដែលមានជំនួបពិភាក្សានៅព្រឹកនេះ ហើយប្រធានសភាសហរដ្ឋអាមេរិក បានគូសបញ្ជាក់ចំណុចមួយចំនួនពាក់ព័ន្ធនឹងបញ្ហាទី១ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន,ទី 2 សន្តិសុខលម្ហសមុទ្រ ក៏ដូចជាបញ្ហាសមុទ្រចិនខាងត្បូង ហើយជាពិសេសគឺបញ្ហាសន្តិសុខពិភពលោកនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីធ្វើយ៉ាងណាឱ្យសហរដ្ឋអាមេរិក ក៏ដូចជាអាស៊ានបន្តមានសុពលភាព ហើយក៏ពិភាក្សាទៅលើបញ្ហាអាទិភាព ដូចជាការអភិវឌ្ឍដោយចីរភាពហើយ និងការកសាងដៃគូភាពជាដៃគូ មានស្ថិរភាពយូរអង្វែង។

លោកជំទាវប្រធានសភាសហរដ្ឋអាមេរិក ក៏បានលើកឡើងផងដែរ ពីការប្ដេជ្ញាចិត្តក្នុងការបន្តជាមួយនឹងសារ័ត្នអាមេរិកនិងអាស៊ាន ផងដែរជាមួយនេះក៏មានការលើកឡើងពីការផ្លាស់ប្ដូរមតិដោយត្រង់ទៅត្រង់មក រវាងសហរដ្ឋអាមេរិកជាមួយនឹងអាស៊ាន។ ជាលើកដំបូងហើយដែលសហរដ្ឋអាមេរិក ជាពិសេសសភាសហរដ្ឋអាមេរិក បានស្នើក្នុងជំនួបនេះថា ឲ្យសភាសហរដ្ឋអាមេរិក ក្លាយជាអ្នកសង្កេតការណ៍នៅក្នុងអាយប៉ា ដែលជាសភាអន្តរអាស៊ាន។ តំណាងឱ្យខាងអាស៊ាន មានឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ឯកឧត្តម jokowi ដែលជាប្រធានាធិបតីឥណ្ឌូណេស៊ី ជាប្រធានសម្របសម្រួលដៃគូសន្ទនារវាងអាស៊ាន-សហរដ្ឋអាមេរិក មានប្រសាសន៍ពាក់ព័ន្ធនឹងការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន ជាមួយនឹងសហរដ្ឋអាមេរិច។

ឯកឧត្តមបានគូសបញ្ជាក់អំពីសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ដែលបានបង្កើតការលំបាកជាច្រើន ក៏ដូចជាការអស្ថិរភាព ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ ថាមពល និងសន្តិសុខស្បៀង ដែលធ្វើឲ្យតម្លៃកើនឡើងហើយលើសពីនេះទៀត សង្គ្រាមនេះ គឺវាមិនស្របនឹងច្បាប់អន្តរជាតិ ហើយឯកឧត្តមប្រធានាធិបតី មានការបារម្ភថាចរន្តនេះគឺនឹងបន្តមាននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ឯកឧត្តមក៏បានគួរបញ្ជាក់ដែរអំពីការស្វាគមន៍ចំពោះអាមេរិក ក្នុងការចូលរួមជួយរក្សានូវសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ ក្នុងគោលការណ៍ នៃនយោបាយឈ្នះឈ្នះ ខណ្ឌក៏ដូចជាការសន្ទនានិងពហុភាគីនិយមជាពិសេសទៀត ក្នុងការកសាងជំនឿ ទោះបីជាបច្ចុប្បន្នមាននិន្នាការ នៃការខ្វះជំនឿ។

ឯកឧត្តមបានមានប្រសាសន៍ថា អ្វីដែលសំខាន់បំផុត គឺសន្តិភាពនិងស្ថិរភាពនេះធ្វើយ៉ាងណាកុំឱ្យមានការប៉ះទង្គិចគ្នា ជាពិសេសការប្រកួតប្រជែងនៅលើការស្វែងរកអំណាច នៅក្នុងតំបន់ ហើយចង់ឱ្យសហរដ្ឋអាមេរិក ជាដៃគូបន្តជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ានផងដែរ។ នៅក្នុងកិច្ចប្រជុំនេះសម្ដេចតេជោក៏បានមានប្រសាសន៍ពាក់ព័ន្ធទៅលើចំណុចមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលលទ្ធផល មានការលំបាកជាច្រើន ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ហើយនឹងធ្វើឲ្យបញ្ហាសេដ្ឋកិច្ចនេះ ប៉ះពាល់ដល់ប្រទេសទាំងឡាយ។ នៅក្នុងឱកាសនេះដែរសម្ដេចក៏បានគូសបញ្ជាក់ អំពីការចូលរួមវិភាគទានរបស់សហរដ្ឋអាមេរិក ទៅដល់ការជួយដល់ប្រទេសជាសមាជិកអាស៊ាន ពិសេសក្នុងការពង្រឹងសមត្ថភាព ក៏ដូចជាការពង្រឹងពីសារៈសំខាន់ នៃបច្ចេកវិទ្យា ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការអភិវឌ្ឍ ក៏ដូចជាការពង្រឹងពីសមត្ថភាព នៃការប្រើប្រាស់បច្ចេកវិទ្យានេះ ជាពិសេសឥឡូវនេះដោយសារស្ថានភាព នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយកែន យើងឃើញហើយ អ្វីដែលសំខាន់គឺមានការលំបាកជាច្រើន។ សម្ដេចក៏បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកគឺអាចរួមចំណែកជួយ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។

សម្ដេចតេជោក៏បានលើកឡើងពីអ្វី ដែលជាកិច្ចសហប្រតិបត្តិការទ្វេភាគី គឺមានការកើនឡើងពីការនាំចេញរបស់ប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដែលយើងហៅថាពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលឆ្នាំ 2020-2021 មានការកើនឡើងគួរឲ្យកត់សំគាល់ ពោលគឺក្នុងត្រីមាសទី១ ឆ្នាំ2022 មានការកើនឡើងរហូតដល់ទៅជាង 40ភាគរយ។ សម្ដេចក៏បានលើកអំពីការខិតខំព្យាយាមរបស់សម្ដេច ក្នុងនាមជាប្រធានអាស៊ាន ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយសភាពការណ៍ នៅមីយ៉ាន់ម៉ាហើយសម្ដេចក៏បានចែករំលែក នូវអ្វីដែលជាការងាររបស់សម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាការខិតខំទាំងឡាយ ធ្វើយ៉ាងណាកុំឲ្យមានអំពើហិង្សា បន្តទៀតហើយជាពិសេសទៀត ជំរុញឲ្យមានបទឈប់បាញ់ ក៏ដូចជាជំរុញឲ្យមានជំនួយមនុស្សធម៌ ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរ អំពីការខិតខំរបស់អាស៊ានក៏ ដូចជាការខិតខំរបស់ប្រធានអាស៊ាន អគ្គលេខាធិការអាស៊ានផងដែរ ។

សូមបញ្ជាក់ដែរថា នៅក្នុងកិច្ចប្រជុំជាមួយផ្នែកធុរកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាពិធីពិសាហារភោជនីហារពេលល្ងាច បណ្តាមេដឹកនាំអាស៊ាន ពិសេសឯកឧត្តប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បានចូលរួមសំដែងនូវនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានបាត់បង់បងប្រុសជាទីស្រឡាញ់របស់សម្តេច គឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពដោយសាជំងឺគាំងបេះដូង។ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក មានប្រសាសន៍ថា កិច្ចប្រជុំរបស់យើងនៅពេលនេះ ស្របគ្នាខួបលើកទី៤៥ឆ្នា នៃទំនាក់ដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមរិក។ ឯកឧត្តម ចូ បៃដិន គួរបញ្ជាក់ថា រយៈពេល 45 ឆ្នាំហើយនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយអាស៊ាន ហើយកិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ាន លើកនេះ គឺមានលក្ខណៈពិសេស ដែលរៀបចំឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន ហើយជាទំព័រថ្មីនិងសករាជថ្មី ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន។

អាស៊ាន គឺនៅក្នុងបេះដូងរបស់សហរដ្ឋអាមេរិក ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ហើយមិនត្រឹមតែប៉ុណ្ណោះទេ អាមេរិកមានភាពរីករាយក្នុងការដំឡើងភាពដៃគូយុទ្ធសាស្ត្រទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិក និងអាស៊ានហើយការដែលឯកឧត្តមប្រធានាធិបតីមទទួលអាហារពេលល្ងាចនេះ គឺដើម្បីអបអរសាទរនៅក្នុងការពង្រឹង ជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងដ៏ល្អជាមួយអាស៊ាន។បន្ទាប់មកនៅក្នុងពិធីលាងសាយភោជន៍រៀបចំដោយឯកឧត្តមប្រធានាធិបតី សម្ដេចតេជោ បានមានប្រសាសន៍នៅក្នុងឱកាសនោះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោសូមថ្លែងអំណរគុណចំពោះឯកឧត្តមចូលដឹងដែលបានផ្ដល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្ដៅដល់រូបសម្ដេច នឹងប្រមុខថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ានដទៃទៀត នៅក្នុងអំឡុងពេលនៃការស្នាក់នៅរបស់យើងនៅសហរដ្ឋអាមេរិក និងជាពិសេសការរៀបចំនូវពិធីលាងសាយភោជន៍ដ៏ប្រពៃសម្រាប់ថ្ងៃនេះផង។

សម្តេចបានគូសបញ្ជាក់ផងដែរថា នៅឆ្នាំនេះគឺជាខួបលើកទី 45 នៃទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ានសហរដ្ឋអាមេរិក ហើយពេលនេះជាវិធីមួយដ៏សាកសមដែលថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកបានជួបជុំគ្នានៅក្នុងសេតវិមាន ដើម្បីរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃភាពជាដៃគូដ៏យូរអង្វែងរបស់យើង ។ ជាការពិតកិច្ចសហប្រតិបត្តិការរបស់យើងដែលឈរលើមូលដ្ឋានមួយដ៏រឹងមាំ និងម៉ឺងម៉ាត់នៃការគោរពគ្នាទៅវិញទៅមក មានការរក្សានូវឧត្តមប្រយោជន៍រួម បានឆ្លងកាត់រយៈពេលមួយដ៏វែងឆ្ងាយនិងជាពិសេសបានជំនះនូវឧបសគ្គប្រកបដោយភាពជោគជ័យនៅក្នុងឱកាសនេះដែរសម្តេចតេជោក៏បានរំលែកទុក្ខដោយសារសហរដ្ឋអាមេរិក បានប្រកាសនៅក្នុងថ្ងៃនេះដែលអាមេរិកបានទម្លាក់ទង់ជាតិមកពាក់កណ្ដាលដង ដើម្បីគោរពដល់វិញ្ញាណក្ខន្ធប្រជាជនដែលចំនួន ១លាននាក់ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ19 ហើយសម្ដេចក៏សូមចូលរួមសំដែងសាមគ្គីភាពដ៏ជ្រាលជ្រៅចំពោះប្រជាជនសហរដ្ឋអាមេរិកក្នុងឱកាសនេះ។សម្ដេចតេជោបានមានប្រសាសន៍ថា នាពេលនេះយើងមានឱកាសសញ្ជឹងគិតអំពីដំណើរការដ៏វែងឆ្ងាយដែលអាស៊ានសារ័ត្នអាមេរិកធ្វើការរួមគ្នាដោយការខិតខំប្រឹងប្រែងដែលនឹងជួយពង្រឹងទំនាក់ទំនងរបស់យើងលើគ្រប់វិស័យ។

សម្តេចតេជោបានគូសបញ្ជាក់ផងដែរថាក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ2022នេះ កម្ពុជាបានជ្រើសរើសយកប្រធានបទអាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលផ្អែកលើស្មារតីដែលអាស៊ានបាននិងកំពុងខិតខំរួមគ្នាដើម្បីរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាលើកកម្ពស់ការអនុវត្តនូវវិបុលភាពប្រកបដោយចីរភាពនិងបរិយាបន្ន ជាការពិតយើងក៏ទទួលស្គាល់តួនាទីប្រកបដោយភាពវិជ្ជមានរបស់ដៃគូខាងក្រៅរបស់អាស៊ាន ជាពិសេសសហរដ្ឋអាមេរិក នៅក្នុងដំណើរការទាំងមូលនេះ។សម្ដេចមានប្រ សាសន៍បន្តថា អាស៊ានសូមវាយតម្លៃខ្ពស់លើរាល់កិច្ចការដែលសហរដ្ឋអាមេរិក បានធ្វើក្នុងនាមខ្លួនសម្ដេចផ្ទាល់ សម្ដេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានាធិបតី និងប្រជាជនសហរដ្ឋអាមេរិក ដែលគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំនេះ។

សម្តេចតេជោបានបន្តទៀតថា ជាមួយនឹងសន្ទុះដែលបាននឹងកំពុងវិវឌ្ឍយ៉ាងលឿននៃការឈានឆ្ពោះទៅរកប្រយោជន៍រួមតែមួយ សម្ដេចសូមយកឱកាសនេះអញ្ជើញឯកឧត្តមប្រធានាធិបតី ដោយផ្ទាល់ ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក លើកទី 10 ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខនេះ។ នៅក្នុងកិច្ចប្រជុំ និងពិធីទទួលទានអាហារនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍លើកឡើងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ កម្ពុជាបានជ្រើសរើសយកប្រធានបទ អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដោយផ្អែកលើស្មារតីដែលអាស៊ាន បាននិងកំពុងខិតខំរួមគ្នា ដើម្បីរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍ និងវិបុលភាពប្រកបដោយចីរភាព និងបរិយាបន្ន។ សម្តេចតេជោមានប្រសាសន៍នៅចំពោះមុខមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកដែរថា ជាការពិតយើងទទួលស្គាល់តួនាទីប្រកបដោយវិជ្ជមាន នៃដៃគូខាងក្រៅរបស់អាស៊ាន ជាពិសេសសហរដ្ឋអាមេរិក នៅក្នុងដមណើរការទាំងមូល។ អាស៊ានពិតជាសូមវាយតម្លៃខ្ពស់រាល់កិច្ចការដែលសហរដ្ឋអាមេរិកបានធ្វើសម្រាប់តំបន់។

ដោយឡែកឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានសម្របសម្រួលកិច្ចសន្ទនារវាងអាស៊ានអាមេរិកនេះ បានលើកឡើងថា ឥឡូវនេះយើងនឹងបន្តពង្រឹងទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងអាស៊ាន ជាមួយសហរដ្ឋអាមេរិក ដែលយើងនឹងដំឡើងពីដៃគូយុទ្ធសាស្ត្រទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ានអាមេរិកនេះ មានន័យថា នេះជាកម្រិតខ្ពស់បំផុតនៅក្នុងក្របខណ្ឌអាស៊ាន។សម្ដេចតេជោក៏បានគូសបញ្ជាក់នៅក្នុងឱកាសនោះថា សហរដ្ឋអាមេរិកគឺដើរតួនាទីសំខាន់នៅក្នុងពិភពលោកហើយតួនាទីនេះប្រសិនជាសហរដ្ឋអាមេរិកសេដ្ឋកិច្ចសហរដ្ឋអាមេរិកល្អលោកសេដ្ឋកិច្ចពិភពលោកក៏ល្អប្រសើរផងដែរហើយលើសពីនេះកន្លងមកសារ៉ាត់អាមេរិកបានដើរតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនៅកូវីដ19សេះក្នុងការផលិតវ៉ាក់សាំងជាដើមហើយនៅក្នុងឱកាសនោះសម្តេចតេជោក៏បានអរគុណដល់ប្រធានាធិបតីអាមេរិកដែលបានផ្ដល់វ៉ាក់សាំងជូនដល់ប្រទេសកម្ពុជារួមទាំងវ៉ាក់សាំង johnson and johnson ចំនួន ១លានដុស ហើយនិងវ៉ាក់សាំងពីរលានដុសបន្ថែមទៀត ហើយសន្យានិងផ្ដល់វ៉ាក់សាំងជាង 5 លានដុសបន្ថែមទៀត សម្រាប់ប្រទេសកម្ពុជា នាពេលខាងមុខនេះ។ បរិយាសកាសដ៏ប្រពៃនេះ បានផ្តល់នូវសញ្ញាជាវិជ្ជមានជាច្រើន សម្រាប់កិច្ចប្រជុំនៅថ្ងៃទី១៣ឧសភាស្អែកទៀត ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner