២៤ម៉ោង ឆ្លងកូវី១៩ជាង ១ម៉ឺននាក់ នៅអាស៊ាន (Video Inside)
តួលេខឆ្លងកូវីដ១៩ ក្នុងប្រទេសអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ម៉ឺន ៩ពាន់ ៥៩១ករណី និងការស្លាប់ថ្មីមានចំនួន ៩៥នាក់ ។ តួលេខឆ្លងនៅថ្ងៃនេះ មានការ កើនឡើងចំនួន ៧៤០ករណី និងការស្លាប់មានការកើនឡើងចំនួន ១៦នាក់ បើប្រៀបធៀបនឹង ម្សិលមិញ ។ ប្រទេសថៃគឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេដដែលថ្ងៃនេះ។ ដោយ ឡែកប្រទេសកម្ពុជា គឺជាប្រទេសដែលមិនមានករណីឆ្លងថ្មីនោះឡើយ ។