សិក្ខាកាមចំនួន ២៨៥នាក់ បានប្រលងជាប់បញ្ចប់វគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសបោសសម្អាតមីនជំនាន់ទី១៤២

ខេត្តកំពង់ឆ្នាំង ៖ យោងតាមប្រព័ន្ធបណ្តាយសង្គមហ្វេសប៊ុក របស់ លោក ហេង រតនា អគ្គនាយក មជ្ឈមណ្ឌល សកម្មភាព កំចាត់មីន កម្ពុជា (CMAC) បានបង្ហោះខ្លឹមសារ ពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសបោសសម្អាតមីនជំនាន់ទី១៤២ ដែលមានខ្លឹមសារដើមទាំងស្រុងថា ៖

ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ខេត្តកំពង់ឆ្នាំង ខ្ញុំបានធ្វើជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសបោសសម្អាតមីនជំនាន់ទី១៤២ ដែលមានសិក្ខាកាមសរុបចំនួន ២៩១នាក់ ក្នុងនោះមានសិក្ខាកាមជាស្ត្រីមានចំនួន ១១១នាក់។

សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះមានរយ:ពេល ៤ខែ ចាប់ផ្តេីមពីថ្ងៃទី១៨ ខែមករា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
សិក្ខាកាមដែលប្រលងជាប់បញ្ចប់វគ្គមានចំនួន ២៨៥នាក់បានក្លាយជាកំលាំងបន្តវេន ជាអ្នកបច្ចេកទេសសកម្មកំចាត់មីន ដេីម្បីរួមកំលាំងគ្នាបោសសំអាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ធានាសុខសុវត្ថិភាព និងលុបបំបាត់ឃាតករជាសំណល់ជាតិផ្ទុះសង្គ្រាមពីព្រះរាជាណាចក្ររបស់យេីង! ។ កំលាំងទាំង២៨៥ នឹងត្រូវដាក់ពង្រាយទៅតាមភូមិភាគប្រតិបតិ្តការរបស់អង្គភាពសុីម៉ាក់តាមបណ្តាខេត្តនានា !

បណ្តាយសង្គមហ្វេសប៊ុក របស់ លោក ហេង រតនា អគ្គនាយក មជ្ឈមណ្ឌល សកម្មភាព កំចាត់មីន កម្ពុជា (CMAC) ក៏បានបង្ហោះសារទៀតថា ៖

នៅពេលទស្សនាសារមន្ទីរអង្គភាពសុីម៉ាក់ហេីយឃេីញគ្រាប់ទម្លាក់ពីយន្តហោះមួយចំនួន នោះក៏មានបងប្អូនឆ្ងល់សួរមកខ្ញុំថា គ្រាប់បែកទម្លាក់ពីយន្តហោះមួយនេះ បេីសិនជាវាផ្ទុះ មានរណ្តៅទំហំប៉ុនណាដែរ? ចម្លើយរបស់ខ្ញុំថា សូមក្រឡេកមេីលរណ្តៅដែលសត្វហ្វូងដំរីធ្លាក់ឡេីងអត់រួចនៅខេត្តមណ្ឌលគីរីទៅដឹងហេីយ គឺថារឿងទំហំរណ្តៅដី វាអាស្រ័យទៅតាមសណ្ឋានដីនិងភូមិសាស្ត្រ ។

ប្រភព ៖ លោក ហេង រតនា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner