រយៈពេលជិតបួនទសវត្សរ៍មកនេះ កម្ពុជាសម្រេចបានសមិទ្ធផលដ៏ធំធេងជូនជាតិ មាតុភូមិ

កណ្តាល ៖ ក្នុងរយៈពេលជិតបួនទសវត្សរ៍កន្លងមក, កម្ពុជាសម្រេចបាននូវសុខសន្តិភាពពេញលេញ, បូរណភាពទឹកដី, សាមគ្គីភាពជាតិ និងស្ថិរភាពនយោបាយ ជាសមិទ្ធផលដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជាតិកម្ពុជាទាំងមូល, ហើយជាមូលដ្ឋានមិនអាចខ្វះ បានក្នុងការពន្លឿនកិច្ចអភិវឌ្ឍជាតិប្រកបដោយនិរន្តភាព (អរគុណសន្តិភាព) ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីគណបក្ស នៅក្រុងតាខ្មៅ នាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២នេះថា កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត, ភាពឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជិតបួនទសវត្សរ៍កន្លងមក, ការសម្រេចបាននូវសុខសន្តិភាពពេញលេញ, បូរណភាពទឹកដី, សាមគ្គីភាពជាតិ និងស្ថិរភាពនយោបាយ ជាសមិទ្ធផលដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជាតិកម្ពុជាទាំងមូល, ហើយជាមូលដ្ឋានមិនអាចខ្វះបានក្នុងការពន្លឿនកិច្ចអភិវឌ្ឍជាតិប្រកបដោយនិរន្តភាព ។ ក្រៅពីការផ្តល់នូវសន្តិភាព និងអភវិឌ្ឍន៍ពេញផ្ទៃប្រទេស កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្រៅប្រទេស ដើម្បីភ្ជាប់ទំនាក់ទំនងការទូត រវាងប្រទេសនៅក្នុងពិភពលោក ជាក់ស្តែងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅពេលនេះ បានបញ្ជាក់យ៉ាងច្បាស់ អំពីភាពស្មើរមុខស្មើមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ និងពិភពលោកទាំងមូល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ទាក់ទាងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៅក្នុងស្ថានភាពចំពោះមុខនៃការរីករាលជម្ងឺកូវីដ ១៩ កម្ពុជាក្រោមការចង្អុលបង្ហាញដោយផ្ទាល់យ៉ាងសស្រាក់សស្រាំ និងមោះមុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, បានដឹកនាំនាវាកម្ពុជា ឆ្លងកាត់រលកវិបត្តិ ប្រកបដោយភាពម្ចាស់ការ និងភាពប្រយ័ត្នប្រយែងខ្ពស់ ។ ជាក់ស្តែង, លើទិដ្ឋភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលបានដាក់ចេញ នូវវិធានការសុខាភិបាលដូចជា ការធ្វើតេស្តរហ័ស, ការបញ្ជាទិញឧបរកណ៍វេជ្ជសាស្រ្ត, ការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល នៅតាមបណ្តារាជធានី-ខេត្ត, ព្រមជាមួយនឹងវិធានការរដ្ឋបាលនានា សំដៅគាំពារសុខុមាលភាព, ការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយមកដល់បច្ចុប្បន្ន ធ្វើឲ្យកម្ពុជាចាកចេញគ្មានការឆ្លងមេរោគកូវីដ ១៩ ជាបន្ត។

ដោយឡែកទាក់ទងការបោះឆ្នោតវិញ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តាំផ្ញើដល់សមាជិកសមាជិកាទាំងអស់ ត្រូវយកចិត្តទុកដាក់ ចាប់ពីពេលនេះរហូតដល់ថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត, ថ្ងៃបោះឆ្នោត រាប់សន្លឹកឆ្នោត និងរហូតដល់ការប្រកាសលទ្ធផលនៃការបោះឆ្នោត សមាជិកទាំងអស់ត្រូវត្រៀមរៀបចំផែនការ និងប្រតិទិនការងារឃោសនាតាមថ្ងៃនីមួយៗ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតទាំង ១៤ថ្ងៃ, រួមទាំងថ្ងៃបើក និងថ្ងៃបិទយុទ្ធនាការ, ការដង្ហែក្បួន និងការចុះតាមខ្នងផ្ទះជួបជាមួយគ្រួសារបក្ស, ក្រុមបក្ស និងសមាជិកគណបក្សតាមភូមិជាដើម ។ ត្រូវធ្វើការកែលម្អស្នាក់ការគណបក្សគ្រប់ថ្នាក់ និងរៀបចំមណ្ឌលសកម្មភាពបក្ស ដោយធ្វើការចងបដារពាក្យស្លោកនានា ។ ត្រូវអនុវត្តឱ្យបានល្អអំពីផែនការណែនាំ ស្តីពីការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោត ។ ត្រូវចុះណែនាំ និងបង្រៀនសមាជិកបក្សឱ្យស្គាល់លំដាប់លេខរៀងគណបក្សប្រជាជនកម្ពុជា។ ក្នុងថ្ងៃបោះឆ្នោត, ភ្នាក់ងារគណបក្សត្រូវមានវត្តមាននៅគ្រប់ការិយាល័យបោះឆ្នោត, ចំណែកក្នុងដំណើរការរាប់សន្លឹកឆ្នោត, ភ្នាក់ងារគណបក្ស ត្រូវខិតខំការពារឱ្យបានម៉ឺងម៉ាត់ នូវសន្លឹកឆ្នោតដែលគូសញ្ញាគាំទ្រគណបក្សប្រជាជនកម្ពុជា។ ភ្នាក់ងារគណបក្សតាមការិយាល័យបោះឆ្នោតនីមួយៗ ត្រូវធ្វើរបាយការណ៍បូកសរុបអំពីកិច្ចដំណើរការណ៍ និងលទ្ធផលការបោះឆ្នោត និងលទ្ធផលរាប់សន្លឹកឆ្នោត អំពីភាពមិនប្រក្រតី បណ្តឹងនានាក្នុងពេលបោះឆ្នោត និងពេលរាប់សន្លឹកឆ្នោត។ ក្នុងករណីមានសភាពការណ៍មិនប្រក្រតី ត្រូវធ្វើការពិភាក្សា និងការផ្តល់យោបល់ជាមួយក្រុមការងារច្បាប់ក្នុងការធ្វើពាក្យបណ្តឹង ក្នុងការចាំបាច់នានា៕
ប្រភព ៖ ខេត្តកណ្តាល

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner