ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ជាការរួមចំណែកផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍ បានបើកជាផ្លូវការ

ភ្នំពេញ-ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ឬ KHMER RALLY RAID PRACTICE បានប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ។

លោក ហូ សិទ្ធីគុណ ស្ថាបនិក KARA កម្ពុជា បានបញ្ជាក់ថា ថ្ងៃទី១ចេញដំណើរពីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពត មានរយៈចម្ងាយផ្លូវ ១៧៣គីឡូម៉ែត្រ ហើយផ្លូវប្រណាំងមានចម្ងាយផ្លូវ៦៩គីឡូម៉ែត្រ ថ្ងៃទី២ ចេញដំណើរពីក្រុងកំពត មកបញ្ចប់ នៅ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ មានរយៈចម្ងាយផ្លូវ១៤០គីឡូម៉ែត្រ ចម្ងាយផ្លូវប្រណាំងមាន៤៣.៩គីឡូម៉ែត្រ ដោយឆ្លងកាត់ស្រុកចំនួន៣រួមមាន ស្រុក ជុំគិរី ស្រុកទឹកឈូ និងស្រុកដងទង់ ដោយរថយន្ត និងម៉ូតូទាំងអស់ត្រូវប្រណាំងលើផ្លូវឧបសគ្គមានផ្លូវភ្នំ ភក់ ខ្សាច់ ផ្លូវចំការ និង កាត់ភូមិអ្នកស្រុក ។ ស្ថាបនិកខាងលើ បានគូបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រណាំងនេះ មានរង្វាន់លើកទឹកចិត្តតិចតួចប៉ុណ្ណេះ ព្រោះការប្រណាំងនេះ រៀបចំឡើង គ្នុងគោលបំណងលើកស្ទួយវិស័យកីឡាយានយន្ត នៅកម្ពុជា ហើយក័ជាការផ្តល់ឱកាសឲ្យកីឡាករជំនាញប្រកួតកម្តៅសាច់ដុំ និងអ្នកថ្មីចេះមើលសៀវភៅបង្ហាញផ្លូវ និង Rally Meters ជាពិសេសឲ្យយុវជនបានរៀនសូត្រពីការរៀបចំកម្មវិធីប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គកម្រិតជាតិ និងឈានទៅរៀបចំកម្រិតអន្តរជាតិ ផងដែរ ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានពុំមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនេះ វាក៏ជាសកម្មភាពកីឡាមួយ ដែលរួមចំណែកបណ្តុះស្មារតីដល់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនកម្ពុជា ឲ្យចូលរួមស្រលាញ់ និងគាំទ្រកីឡាស្របតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋម្នាក់ត្រូវចេះកីឡាមួយមុខប្រចាំជីវិត ។ ទន្ទឹមជាមួយគ្នានេះដែរ ការប្រណាំងនេះ ក៏ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ផ្សេងៗ នៅតាមតំបន់អភិរក្សធនធានធម្មជាតិ អេកូទេសចរដ៏សម្បូរបែប ដើម្បីទាក់ទាញភ្ញៀវជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិឲ្យទៅលេងកំសាន្ត នៅតំបន់សក្តានុពលទាំងនោះ។

គួរបញ្ជាក់ថា សម្រាប់ថ្ងៃនេះ ក្រុមការងារ Kara ក៏បានប្រជុំបច្ចេកទេស ពីលក្ខខន្តិក:ប្រកួតផ្សេងៗ ដូចជា សៀវភៅមើលផ្លូវ ( Road Book ) សម្ភារ មួក ស្បែកជើង ដើម្បីសុវត្តិភាពជូនដល់កីឡាករ កីឡាការិនីក្នុងការប្រណាំង រួមនឹងបិទស្លាកលេខសំគាល់ ស្ទិកឃើអ្នកឧបត្តម ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ឬ KHMER RALLY RAID PRACTICE រៀបចំដោយភ្នាក់ងាររៀបចំការប្រកួតកម្ពុជា kara សហការដោយក្រសួងបរិស្ថាន សហពភាពសហព័ន្ធយុវជនកម្ពុជា គាំទ្រដោយសហព័ន្ធកីឡាយានយន្តកម្ពុជា។ មានប្រទេសចូលរួមចំនួន១១ប្រទេស មាន ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ចិន អាល្លីម៉ង់ អាមេរិក វៀតណាម បារាំង អូស្រ្តាលី វែល និងកម្ពុជា ក្នុងនោះមាន ឡាន ៣៥ ចែកជា២ គឺ class A ៧គ្រឿង Class B ២៨គ្រឿង UTV មាន១០គ្រឿង និងម៉ូតូ១៤គ្រឿង ។ សម្រាប់ការប្រណាំងជាផ្លូវការរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពត ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner