ឯកឧត្ដម សោម ស៊ុន នាំយកអំណោយឧបត្ថម្ភជូនសមាជិកបក្សឃុំបន្ទាយស្ទោង

កំពង់ធំ ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រធានក្រុមការងារបក្សចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានដឹកនាំគណបក្សឃុំ សាខាបក្សភូមិ នាំយកអំណោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនសមាជិកគណបក្សប្រជាជនកម្ពុជា ដែលមានជីវភាពលំបាកខ្វះខាតចំនួន ១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីចំនួន១កេស ទឹកត្រីចំនួន១យួរ ទឹកស៊ីអ៊ីវចំនួន ១យួរ និងថវិកាមួយចំនួន នៅភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឯកឧត្តម សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូន ពិសេសសម្តេចខិតខំស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សមាជិកគណបក្ស រួមជាមួយប្រជាពលរដ្ឋ បានគ្រប់និន្នាការនយោបាយ ផុតពីការទទួលមរណភាពដោយសារជំងឺកូវីដ -១៩ ។

ឯកឧត្តម បានសំណូមពរដល់សមាជិកបក្សនិងក្រុមគ្រួសារទាំងអស់ ត្រូវត្រៀមឯកសារ និង លក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីត្រៀមទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ឱ្យបានគ្រប់ៗគ្នាកុំបីខានឡើយ ដោយអនវត្តន៍នូវគោលការណ៍សមាជិកគណបក្សម្នាក់សន្លឹកឆ្នោតមួយសន្លឹក និងត្រូវទៅចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ដូសទី៣ឬដូសទី៤ នៅតាមមណ្ឌលសុខភាព ដើម្បីការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយឡែកគ្រួសារសមាជិកគណបក្ស ដែលមានសមាជិកទទួលមរណៈ ភាពចំនួន ២គ្រួសារ បានទទួលអង្ករចំនួន ៥០គីឡូក្រាម.មីជាតិចំនួន ២កេសនិងថវិកា ២០០.០០០រៀលក្នុងមួយគ្រួសារ ផងដែរ ៕
ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner