ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយប្រើដៃវាយជនរងគ្រោះយកទូរស័ព្ទដៃ

ភ្នំពេញ ៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ បានធ្វើការស្រាវជ្រាវក្រោយពីធ្វើសកម្មភាព ដោយបានប្រើដៃវាយជនរងគ្រោះយកទូរស័ព្ទដៃ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០២ និង៤០នាទីយប់រំលងអធ្រាត នៅចំណុចផ្លូវរថភ្លើងក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ វ៉ាន់ សារិន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ផ្លូវ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកឯ ជនសង្ស័យមានឈ្មោះ ចាន់ សុថា ភេទប្រុស អាយុ ២០ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីត។ ទី២-ជនសង្ស័យឈ្មោះជា រតនា ភេទប្រុសអាយុ៣១ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវិដ។ និងទី៣-ជនសង្ស័យឈ្មោះរិទ្ធិ វឌ្ឍនៈ ភេទស្រីអាយុ៣០ឆាំ្នមុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលផ្លូវវថភើ្លង ភូមិបាក់ទូកសងា្កត់ទួលសងែ្ក១ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីដ។

សម្ភារៈបាត់បង់រួមមាន ៖ ទូរសព្ទ័ ០១គ្រឿងម៉ាក OPPO (0967629323)។

លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចខាងលើ ជនរងគ្រោះ បានជិះម៉ូតូផាស្អាប់ពីផ្សារចាស់មករកស្រី និងបានសួរនាំតម្លៃ ភ្លាមនោះក៏មានជនសង្ស័យមួយក្រុមគ្នា ០៣នាក់ស្រី០១នាក់ បានធ្វើសកម្មភាព វាយទៅលើជនរងគ្រោះ រួចយកទូរស័ព្ទដៃមួយគ្រឿង បានបានសំរេច រួចរត់គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែទី១ ក្រោយទទួលបណ្តឹងកំលាំងជំនាញខណ្ឌប៉ុសិ្តធើ្វការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៣ និង១០នាទីទៀបភ្លឺនៅចំណុចផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងដកហូតបានខាងលើ ត្រូវបានកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕ ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner