កាលពីថ្ងៃទី១៣ ឧសភា ប៉ូលិសអ៉ីស្រាអែលបានវាយប្រហារអ្នកចូលរួមបុណ្យសពអ្នកសារព័ត៌មានជនជាតិប៉ាឡេស្ទីន-អាមេរិកាំងលោកស្រី Shireen Abu Akleh ដែលត្រូវបានគេបាញ់សម្លាប់នៅតំបន់ West Bank កាលពីដើមសប្ដាហ៍

អត្ថបទដោយ៖
AMS OneMinute

វីដេអូសារព័ត៌មាន និងនៅលើបណ្ដាញសង្គម បានបង្ហាញសកម្មភាពប៉ូលិសអ៉ីស្រាអែលនៅក្រុងជេរូហ្សាឡឹមវាយដំ និងទាត់ធាក់អ្នកសែងក្ដារមឈូសរបស់លោកស្រី ដែលធ្វើឱ្យពួកគេស្ទើរតែទម្លាក់មឈូសចោល។

ឧប្បត្តិហេតុបានកើតឡើងនៅមន្ទីរពេទ្យជេរូហ្សាឡឹមខាងកើត ដែលជាកន្លែងអ្នកកាន់ទុក្ខជាច្រើននាក់ប្រមូលផ្ដុំការក្បួនដង្ហែសាកសពលោកស្រីដែលជាគ្រិស្តសាសនិកមួយរូប ទៅកាន់ពិធីបុណ្យសពនៅវិហារគ្រិស្តមួយជិតនោះ។

អំពើហិង្សានេះបានផ្ទុះឡើងភ្លាមៗនៅពេលដែលមានការគប់ដបទឹកទទេមួយទៅកាន់ប៉ូលិស បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាដ៏តានតឹងរវាងភាគីទាំងពីរ។

ដោយឡែក ភាគីប៉ូលិសអ៉ីស្រាអែល បានអះអាងថាបន្ថែមពីលើដបទឹក ក្រុមអ្នកកាន់ទុក្ខបានស្រែកពាក្យស្លោក “ញុះញង់ជាតិនិយម” ហើយបានគប់ដុំថ្មទៅកាន់មន្ត្រីប៉ូលិស ទើបបង្ខំឱ្យពួកគេប្រើអំពើហិង្សា។

ប្រភព៖ New York Times

ads banner