សម្ដេច ស ខេង ណែនាំដល់អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន និងកងកម្លាំងគ្រប់ប្រភេទ ត្រូវជម្រុញការអនុវត្តន៍ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព សំដៅកាត់បន្ថយបទល្មើសគ្រប់ប្រភេទ បង្កើនភាពកក់ក្តៅ ដល់ការរស់នៅជូនប្រជាពលរដ្ឋ
ព្រះវិហារ ៖ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការវេទិការអ៊ុទូក និងសំណង់សិល្បការផ្សេងៗ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានជម្រាបជូនអំពីស្ថានភាព ភូមិសាស្ត្រ និងការអភិវឌ្ឍន៍លើគ្រប់វិស័យនៅទូទាំងខេត្ត ក្នុងនោះសមិទ្ធផលដែលនឹងត្រូវដាក់សម្ពាធនាពេលនេះរួមមាន វេទិកាអុំទូក មានទំហំបណ្ដោយ ២៧ម៉ែត្រ ទទឹង ១៥ម៉ែត្រ កម្ពស់ ១៦,៣៣ម៉ែត្រ និងប្រក់ក្បឿង ចំណាយថវិកាអស់ ៦០០លានរៀល ។ ច្រាំងទន្លេ សងខាងវេទិកា ៖ មានប្រវែង ១១០ម៉ែត្រ និងជម្រៅ ១៨ម៉ែត្រ ចំណាយថវិកាអស់ ៨៧៤លានរៀល។ របងជុំវិញ ខ្លោងទ្វារ ក្រាលក្រានីត និងសួនច្បារ ចំណាយថវិកា ៥២០លានរៀល ។ អគារស្នាក់នៅ មានទំហំប ណ្ដោយ ១៩ម៉ែត្រ, ទទឹង ០៦ម៉ែត មានបន្ទប់ ស្នាក់នៅ ០២បន្ទប់ , ឃ្លាំង ០១បន្ទប់ និងបន្ទប់ទឹកបុរស ស្ត្រីចំណាយថវិកាអស់ ២០៦លានរៀល។ រោងទូក មានទំហំបណ្ដោយ ២៥ម៉ែត្រ, ទទឹង ០៦ម៉ែត្រ និង ប្រក់ក្បឿងចំណាយថវិកាអស់ ១៦៥លានរៀល ។ អាស្រមបួងសួងនៅខាងឆ្វេងវេទិកា មានទំហំ បណ្តោយ ០៥ម៉ែត្រ ទទឹង២,៧ម៉ែត្រ និងតម្កល់រូបសំណាកលោកយាយទេស ចំណាយថវិកាអស់ ៨០លានរៀល។ អាស្រមបួងសួង នៅខាងស្ដាំវេទិកា មានទំហំបណ្តោយ ០៥ម៉ែត្រ ទទឹង ២,៧ម៉ែត្រ និងតម្កល់រូបសំណាកលោកតាក្រហមក ចំណាយថវិកាអស់ ៨០លានរៀល។ រូបសំណាកចំនួន ០៥ ចំណាយថវិកាអស់ ៥១លានរៀល ។ ការៀបចំតុបតែងលំអរផ្សេងៗ ៖ ចំណាយអស់ ២៧លានរៀល ។ សរុបការចំណាយខាងលើចំនួន ២.៦០៣(ពីរពាន់ប្រាំមួយរយបី) លានរៀល ។
ក្រៅពីសមិទ្ធផលនេះ ក៏មានផ្លូវក្រាលកៅស៊ូប្រភេទ ឌីប៊ីអេស ធី (DBST ប្រវែង ២.៥០០ម៉ែត្រ ចំណាយថវិកាអស់ ៥.០០០.០០០.០០០៛ (ប្រាំប៊ីលានរៀល ) ដែលប្រើ ប្រាស់ថវិការបស់រាជរដ្ឋាភិបាល ដែលចាប់ផ្តើមសាង សង់នៅចុងមីនា ឆ្នាំ២០២២ ដោយជំរុញការសាងសង់មុនគេត្រង់ចំណុចវេទិកានេះ ដែលនឹងបញ្ចប់ជា ស្ថាពរ ក្នុងខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ខេត្តព្រះវិហារ ដែលបានសហការគ្នា កសាងសមិទ្ធផលនេះឡើង ហើយត្រូវ បានដាក់សម្ពោធឲ្យប្រើប្រាស់នៅពេលនេះ ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថា គណៈបញ្ហាការឯកភាពរាជធានី-ខេត្ត ដែលមានស្នងការនគរបាល កងរាជអាវុធហត្ថ ជាសេនាធិការ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុង ការធានាគ្រប់គ្រងសភាពការណ៍ក្នុងភូមិសាស្រ្តទទួលខុសត្រូវរៀងៗខ្លួន ក្នុងនោះការបោះឆ្នោតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងពេលកន្លងមក និង អនាគត គឺជាប្រព្រឹត្តការណ៍ប្រវត្តិសាស្ត្រនិងប្រកបដោយមោទនភាព ព្រមទាំងជាការបង្ហាញឆន្ទៈ នយោបាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការជំរុញឲ្យមានអភិបាលកិច្ចល្អ បន្តអនុវត្ត នយោបាយវិមជ្ឈការ នៅមូលដ្ឋាន ពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការ ពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។
សម្ដេចក្រឡាហោម ស ខេង ក៏បានផ្តល់នូវអនុសាសន៍ ណែនាំដល់អជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ និងកងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវជំរុញឲ្យ កាន់តែសកម្មថែមទៀត នូវគោលនយោបាយ«ភូមិ-ឃុំមានសុវត្ថិភាព» ក៏ដូចជាយុទ្ធនាការសំខាន់ៗរបស់ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សំដៅកាត់បន្ថយឲ្យបាននូវបទល្មើសគ្រប់ប្រភេទ បង្កើនភាពកក់ក្ត ដល់ ការរស់នៅប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានឧបត្ថមរដ្ឋបាលស្រុកឆែប ថវិកាចំនួន ០១លានរៀល រដ្ឋបាលឃុំកំពង់ស្រឡៅមួយ ថវិកា ៥០ម៉ឺនរៀល ប៉ុស្តិ៍សុខភាពឃុំកំពង់ស្រឡៅមួយ ៥០ម៉ឺនរៀល អធិការដ្ឋាននគរបាលស្រុកឆែប ថវិកា ៥០ម៉ឺនរៀល ( មូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប ៥០ម៉ឺនរៀល ផ្នែកសឹករងស្រុកឆែប ៥០ ម៉ឺនរៀល សាលាអនុវិទ្យាល័យកំពង់ស្រឡៅ ថវិកា ៥០ម៉ឺនរៀល យុវជនកាកបាទក្រហមចំនួន ៥០ នាក់ យុវជនកាយរិទ្ធចំនួន ៥០នាក់ សិស្សានុសិស្សចំនួន ៥០នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ១ម៉ឺនរៀល យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ចំនួន ៤០នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល លោកគ្រូ អ្នក គ្រូ ចំនួន ២០នាក់ ម្នាក់ៗថវិកាចំនួន ៥ម៉ឺនរៀល ប្រជាពលរដ្ឋចំនួន ២៤០នាក់ ម្នាក់ៗទទួលបានសារ៉ុ ងមួយ និងថវិកា២ម៉ឺនរៀល និងដូនជីតាជីចំនួន ៥០នាក់ ម្នាក់ៗទទួលបានក្រណាត់សមួយដុំ និង ថវិកា ២ម៉ឺនរៀល ព្រមទាំងបានអញ្ជើញកាត់ខ្សែរដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវវេទិការអ៊ុទូក និង សំណង់សិល្បការផ្សេងៗ ក្នុងស្រុកឆែប ខេត្តព្រះវិហារ ចាប់ពីពេលនេះតទៅ ៕ ដោយ-រ៉ាវុធ