បួនខែឆ្នាំនេះការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានទឹកប្រាក់ជាង១៧.៦ពាន់លានដុល្លារ

ភ្នំពេញ៖ យោងតាមការទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា រយៈពេល បួនខែ ឆ្នាំ២០២២នេះ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានទឹកប្រាក់សរុប ១៧.៦ពាន់ លានដុល្លារ គឺកើនឡើងជាង ២.៣ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ក្នុងនោះការនាំចេញមានទឹកប្រាក់ ៧.៦ពាន់លានដុល្លារ កើនឡើង៣២.១ភាគរយ និងការនាំ ចូលមានទឹកប្រាក់ ១០ពាន់លានដុល្លារ កើនឡើង៥.៤ភាគរយ។

បើតាមទិន្នន័យដដែលនេះ កម្ពុជាបាននាំចេញនាំចូលទំនិញពីខែមករាដល់ខែមេសា ក្នុង ទំហំទឹកប្រាក់សរុប ១៧,៦៤៩លានដុល្លារ កើនឡើងជាង២.៣ពាន់លានដុល្លារ បើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានចំនួន ១៥,២៨៤លានដុល្លារ។

ក្នុងរយៈពេលបួនខែនេះដែរ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃ ៧,៦០៦ លានដុល្លារ កើនឡើង៣២.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមាន ត្រឹម ៥.៧ពាន់លានដុល្លារប៉ុណ្ណោះ និងនាំចូលមកវិញមានតម្លៃ ១០,០៤៣លានដុល្លារ កើនឡើង ៥.៤ភាគរយ។ កម្ពុជាបាននាំចេញទំនិញទៅអាមេរិកក្នុងតម្លៃ ២.៩ពាន់លានដុល្លារ កើនឡើង ៥៣.៦ភាគរយ, វៀតណាម៩៧៧លានដុល្លារ កើនឡើង ៥ភាគរយ និងចិន៤២៣លានដុល្លារ ថយចុះ ០.១ភាគរយ។

ទំនិញសំខាន់ដែលកម្ពុជាបាននាំចេញរួមមាន៖ សម្លៀកបំពាក់ក្នុងតម្លៃជាង ២.៨ពាន់លានដុល្លារ កើនឡើងជាង ៦០០លានដុល្លារ, ស្បែកជើងចំនួន ៥៧០លានដុល្លារ កើនឡើង ៣៧.៩ ភាគរយ, វត្ថុធ្វើពីស្បែក និងរោមសត្វតម្លៃ ៦៧២លានដុល្លារ កើនឡើង ៥៤.៤ភាគរយ, ម៉ាស៊ីន និង ឧបករណ៍ អគ្គិសនី ៥០៤លានដុល្លារ កើនឡើង៥៧.១ភាគរយ, ផ្លែឈើ ៣៤៩លានដុល្លារ កើនឡើង២០.៥ភាគរយ, ធញ្ញជាតិ ៤៩៥លានដុល្លារថយចុះ៦.២ភាគរយ, យាន ក្រៅពី អយស្ម័យយាន ៣៣៥ លានដុល្លារ កើនឡើង ៥៩.៩ភាគរយ ,គ្រឿងសង្ហារឹម ២៣០ កើន ឡើង៥៧.៧ភាគរយ ,វត្ថុធាតុប្លាស្ទីក ១៥៨លានដុល្លារ កើនឡើង២៨.៥ភាគរយ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ១៤៩លានដុល្លារ កើនឡើង១៦.៥ភាគរយ, ឈើ និងធ្យូងឈើ ១១៥លានដុល្លារ កើនឡើង១៤.៥ភាគរយ, បន្លែ ២៤៥លានដុល្លារ កើនឡើង៣៣.៥ភាគរយ, គុជខ្យង និងត្បូងមានតម្លៃ១១៤លានដុល្លារ កើនឡើង១ ៧៤២ភាគរយ រួមនឹងផលិតផលមួយ ចំនួនទៀត៕ ប្រភព៖ Freshnews

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner