លោកស្រី ហង្ស ស៊ីម៉ន ៖ អត្តពលិកកីឡារាំ សិទ្ធផលមានការកើនឡើងខ្លាំង នៅស៊ីហ្គេម ក្រោយទទួលបានការបង្វឹកពីគ្រូសញ្ជាតិអូស្រ្តាលីរយៈពេលខ្លី
លោកស្រី ហង្ស ស៊ីម៉ន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា បានបញ្ជាក់ថា កីឡាករ កីឡាការិនីរាំកម្ពុជា មានសិទ្ធផលកើនឡើងខ្លាំង ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម បើធៀបនឹងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ក្រោយសហព័ន្ធទទួលបានគ្រូបរទេសជនជាតិ អូស្រ្តាលី បង្វឹកអត្តពលិករយៈពេលខ្លី ។
លោក ហង្ស ស៊ីម៉ន បន្តថា ក្បាច់ Latin Dance កម្ពុជាជាប់ចំណាត់ថ្នាក់ទី៥ រីឯ ក្បាច់Standard dance ជាប់លេខ៤ លេខ៥ និងលេខ៦ លទ្ធផលនេះ ឃើញថាមានការរីកចំរើនខ្លាំង ហើយត្រូវបានបណ្តាប្រទេសតំបន់អាស៊ាន សហព័ន្ធកីឡារាំអាស៊ី និងពិភពលោក កោតសរសើរថា កីឡាករ កីឡាការិនីកម្ពុជាក្មេងជាងគេ បទពិសោធន៍ក៏តិចជាងគេ តែមានទោពកោសល្យខ្ពស់ បើធៀបនឹងកីឡាករ កីឡាការិនីប្រទេសផ្សេងៗ មានអាយុពី២៦ដល់៣០ឆ្នាំ បទពិសោធន៍ក៏ច្រើន ពីការប្រកួតលើឆាកអន្តរជាតិ ដូចជា ថៃ ហ្វីលីពីន និងវៀតណាមជាដើម ។
សូមបញ្ជាក់ថា សហព័ន្ធកីឡារាំកម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនីសរុប៨នាក់ បុរស៤ នារី៤ ចូលរួមព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ប្រកួតប្រជែងលើ១០វិញ្ញាសា ក្នុងនោះ Latin Dance ប្រកួតលើ៤វិញ្ញាស ,រីឯ Standard Dance ប្រកួតលើ៦វិញ្ញាសា ៕ ចាន់ វិចិត្រ