មេបញ្ជាការកងទ័ពជើងគោកប្រាប់ទាហានថាវិស័យការពារជាតិ ជាឆ្អឹងខ្នងនៃកាតព្វកិច្ច និង បុព្វហេតុរួមរបស់ជាតិខ្មែរទាំងមូល (Video Inside)

មេបញ្ជាការកងទ័ពជើងគោកបានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញរថក្រោះ និងរថពាសដែក ជាមួយនឹងប្រសាសន៍ថ្លែងបញ្ជាក់ថា វិស័យការពារជាតិជាឆ្អឹងខ្នងនៃកាតព្វកិច្ច និងបុព្វហេតុរួមរបស់ជាតិខ្មែរទាំងមូល គឺការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជ រដ្ឋាភិបាលស្របច្បាប់។

ប្រសាសន៍ថ្លែងបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនេះ បានធ្វើឡើងនៅថ្ងៃទី១៩ឧសភា ក្នុង ពិធីសម្ពោធអគារទីបញ្ជាការរបស់បញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងបើកវគ្គហ្វឹក ហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០២២ នាខេត្តបាត់ដំបង។ 

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ គឺសំដៅធានាឱ្យបានដាច់ខាតនូវសន្តិភាព ស្ថិរភាព ភាពសុខ សាន្ត និងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ លោកបាន ថ្លែងបន្តថា ដើម្បីធានាបានប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការនៃការបំពេញភារកិច្ច ឱ្យបានមុតស្រួច និងលឿនរហ័ស, វិស័យការពារជាតិ ចាំបាច់ត្រូវបន្តធ្វើទំនើបកម្មជាប់ជាប្រ ចំា ព្រមជាមួយនឹងទិសដៅច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយប្រកបដោយភាពឯករាជ្យ ម្ចាស់ការខ្ពស់ ទាំងលើរចនាសម្ព័ន្ធដឹកនាំបញ្ជា ការហ្វឹកហ្វឺន និងគ្រឿងបំពាក់។

បញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩។  ចាប់ពីឆ្នាំ ២០០២ បញ្ជាការដ្ឋាននេះ បានសម្រេចរៀបចំទីតាំងឈរជើងនៅតំបន់ភ្នំតូច ខេត្តបាត់ដំបង។ មេបញ្ជាការកងទ័ពជើងគោកបានថ្លែងបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះ បានឆ្លើយតបចំពោះសេចក្តីត្រូវការក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាព នៃសមត្ថភាពក្នុងការបំពេញភារកិច្ចក្នុងពេលចំពោះមុខ និងរយៈពេលវែងរបស់កងយោធ ពលខេមរភូមិន្ទនិយាយជារួម និងនិយាយដោយឡែករបស់បញ្ជាការដ្ឋានរថក្រោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner