ពលរដ្ឋខ្មែរបន្តផ្ញើសារស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចតេជោ (Video Inside)

សារជាវីដេអូសម្តែងក្តីអបអរសាទរដំណើរទស្សនកិច្ចរបស់សម្តេចតេជោហ៊ុនសែនចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសស្វីស នៅតែបន្ត។ សម្តេចតេជោ និងគណៈប្រតិភូ គ្រោងចាកចេញពីកម្ពុជាវេលាម៉ោង១កន្លះរំលងអាធ្រាត ឆ្លងឈានចូលថ្ងៃទី២១ឧសភា ២០២២ នេះហើយ ប៉ុន្តែសារជាវីដេអូអបអរសាទរពីប្រជាពលរដ្ឋនៅតែបន្តឥត ឈប់ឈរ។

សារផ្ញើជាបន្តបន្ទាប់សម្តែងក្តីអបអរសាទរចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ក្រៅ ពីពលរដ្ឋប្រទេសបារាំង នៅមានពលរដ្ឋមកពីប្រទេសស្វីស, បែលហ្សីក, អង់គ្លេស, ហុងគ្រី, ប្រទេសឆេក, ប្រទេសហូឡង់ និងប្រទេសអាល្លឺម៉ង់ជាដើម។

យោងតាមខ្លឹមសារដែលបានផ្ញើ មកជាបន្តបន្ទាប់នោះ ចំណាប់អារម្មណ៍ដ៏ធំបំផុតរបស់ពលរដ្ឋខ្មែរពីក្រៅប្រទេសគឹការគោរព ដឹងគុណដ៏ខ្ពស់ខ្ពស់បំផុតរបស់ខ្មែរឯនាយសមុទ្ទចំពោះសម្តេចតេជោ ហ៊ុន សែន ដែលមិនត្រឹម តែជាវិរុសបុរសរំដោះប្រទេសឱ្យរួចចាកផុតពីរបបកាប់សម្លាប់ខ្មែរក្រហមប៉ុណ្ណោះទេ, សម្តេច តេជោ ហ៊ុន សែន គឺជាវីរជនខ្មែរតែម្នាក់គត់ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បំបាត់ សង្គ្រាមសស៊ីវិលអស់ទាំងស្រុង និងការធ្វើឱ្យប្រទេសជាតិឯកភាពទឹកដីលើកដំបូងបំផុត មិន ធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំកន្លងមកនេះ។

សាររបស់ពលរដ្ឋខ្មែរបានសរសេរទៀតថា សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីបានធ្វើឱ្យកម្ពុជាមានសន្តិភាពពិតប្រាកដ បានដឹកនាំប្រទេស រីកចំរើនក្នុងសន្ទុះដ៏លឿនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ និងវេលាចុងក្រោយនេះទៀត ក្នុង ពេលដែលពិភពលោកកំពុងរងនឹងវិបត្តិឆ្លងកូវីដ១៩, ភាពប៉ិនប្រសប់នៃនយោបាយការទូត របស់សម្តេច បានជួយដល់ពលរដ្ឋស្វែងរកវ៉ាក់សាំងនិងទិញវ៉ាក់សាំងចាក់ជួនពលរដ្ឋបាន ជិត ១០០ភាគរយទូទាំងប្រទេស ខណៈប្រទេសមួយចំនួនលើពិភពលោកមិនអាចមានសមត្ថភាព ធ្វើដូចសម្តេចតេជោ ហ៊ុន សែន បានឡើយ។ នេះជាសារបន្តបន្ទាប់មកទៀតពីពលរដ្ឋខ្មែរមក ពី ប្រទេសហុងគ្រី, អង់គ្លេសនិងអាល្លឺម៉ង់

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងបណ្តាញសង្គមថា សម្តេចនឹងបានជួបពលរដ្ឋខ្មែរនៅ ក្រុង Zurich ប្រទេសស្វីសនាល្ងាចថ្ងៃទី២១ឧសភា២០២២ម៉ោងនៅក្នុងប្រទេសស្វីស។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner