ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ទាំង២៣រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ

នៅរសៀល ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវ នឹង ថ្ងៃ ទី២០ ខែឧសភា ឆ្នាំ ២០២២ នាទីស្តីការក្រសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង រៀប ចំ ដែន ដី នគរូបនីយកម្ម និង សំណង់ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ទាំង២៣រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំពី ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ។

ក្នុងឱកាសនោះ ឯ.ឧឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា បានបង្ហាញនូវការចូលរួមសាទរចំពោះនិស្សិតជ័យលាភីដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលីទាំង២៣រូប ដែលនេះបញ្ជាក់អោយឃើញពីសមត្ថភាពពិតប្រាកដរបស់និស្សិត ជាជំហានវិវត្តន៍ថ្មី១នៃធនធានមនុស្សប្រកបដោយគុណភាពរបស់ព្រះរាជាណាចក្រកម្ពុជាដោយទាំងអស់គ្នាមានមោទនភាពថាយើងមានភាពក្លាហានអាចប្រកួតប្រជែងជាមួយកំលាំងពលកម្មទាំងក្នុងនិងក្រៅប្រទេសបាន។

ឯ.ឧឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាការរស់នៅក្នុងបរិបទដែលសង្គមជាតិមានការរីកចំរើនបែបនេះ និស្សិតទាំងអស់គួរតែចូលរួមថែរក្សាអោយស្ថេរភាពនៃសុខសន្តិភាពនិងការអភិវឌ្ឍនេះមានភាពស្ថិតស្ថេរគង់វង្ស និងក្តាប់យកឱកាសដ៏មានតំលៃក្នុងជីវិតរបស់ខ្លួនអោយបានល្អកុំអោយបាត់បង់ ដោយឡែកចំពោះប្រទេសជាតិក៏ដូច្នេះដែរ ហេតុនេះហើយទើបរាជរដ្ឋាភិបាលកំណត់យុទ្ធសាស្រ្តដាច់ខាតគឺ១ៈការថែរក្សាសុខសន្តិភាពដែលជាឆត្រ័សំរាប់ការអភិវឌ្ឍ ២ៈ រក្សាស្ថេរភាពនយោបាយ ៣ៈ ជំរុញកំណើនសេដ្ឋកិច្ចជាតិអោយមានការរីកចំរើន ៤ៈ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ៥ៈ រកការងារអោយយុវជនតាមរយះការបើកដំណើរការគ្រប់បែបយ៉ាងទាំងអស់ ដែលចំនុចទាំង៥នេះជាគោលនៃយុទ្ធសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយត្រូវដើរតាមទិសដៅនៃការវិវត្តន៍របស់សង្គមជាតិ តាមរបត់ដែលធ្លាប់មានបទពិសោធន៍ឆ្លងកាត់ តាមលិខិតបទដ្ឋានគតិយុត្តិនានា តាមរដ្ឋធម្មនុញ្ញនិងតាមគន្លងប្រជាធិបតេយ្យ។

ឯ.ឧឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា បានផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលីទាំង២៣រូបនេះអោយចេះសំរេចចិត្តដោយមានមូលដ្ឋានច្បាស់លាស់និងរឹងមាំធ្វើយ៉ាងណាសំរេចគោលដៅរបស់ខ្លួនអោយបានជោគជ័យ ហើយដើម្បីសំរេចគោលដៅរបស់ខ្លួនបានលុះត្រាតែនិស្សិតត្រូវមានភាពឈ្លាសវៃរហ័សរហួនគិតគូរអោយបានគ្រប់ជ្រុងជ្រោយនិងរៀបចំសម្របសម្រួលបរិស្ថាននៃការរស់នៅរៀនសូត្រពីរយះពេលខ្លី មធ្យមនិងវែងសំដៅសំរេចគោលដៅនិងបំណងប្រាថ្នារបស់ខ្លួនយ៉ាងពិតប្រាកដ។

ឯ.ឧឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានជូនពរដល់និស្សិតជ័យលាភីអាហារូបករណ៍ទាំង២៣រូបអោយទទួលបានជោគជ័យក្នុងការទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលីអោយបានចប់ចុងចប់ដើមហើយវិលត្រលប់មកកម្ពុជាវិញដើម្បីមកជួបជុំឪពុកម្តាយក្រុមគ្រួសារនិងយកចំណេះដឹងទាំងនោះមកចូលរួមអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជាអោយកាន់តែរីកចំរើនបន្ថែមទៀត។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner