ប្រមុខកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនពាក់ម៉ាស ក្នុងពិធីបុណ្យ សពរដ្ឋ ដ៏ធំមួយ ចំពេលមានករណីផ្ទុះឡើងជំងឺកូវីដ-១៩
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ នៅ ថ្ងៃចន្ទថា មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានចូលរួមពិធី បុណ្យសពដ៏ធំមួយសម្រាប់មន្ត្រីកំពូលម្នាក់ ចំពេលមានករណី ផ្ទុះឡើងនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកូរ៉េខាងជើង។ ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា ពិធីបុណ្យសព នៅទីក្រុងព្យុងយ៉ាង គឺធ្វើឡើងសម្រាប់លោក Hyon Chol-hae ដែលជាសេនាប្រមុខកងទ័ពប្រជាជនកូរ៉េ។
លោកបានដើរតួយ៉ាងសំខាន់ក្នុងការចិញ្ចឹមបីបាច់លោក គីម ជាមេ ដឹកនាំបន្ទាប់របស់ប្រទេស មុនពេលឪពុករបស់លោក គឺលោក គីម ជុងអ៊ីល (Kim Jong Il) ដែលបានទទួលមរណភាពកាលពីចុងឆ្នាំ ២០១១។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ លោក គីម ជុងអ៊ុន មិនបានពាក់ម៉ាសការពារជំងឺកូវីដ១៩ ក្នុងកំលុងពេលចូលរួម ពិធីបុណ្យនេះទេ។
គួរបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី អូមីក្រុង ដែលឆ្លងខ្លាំងនៅដើមខែនេះមក កូរ៉េខាងជើងបាន បញ្ជាក់ ថា មានមនុស្សប៉ុន្មាននាក់ដែលមានអាការៈ គ្រុនក្តៅជារៀងរាល់ថ្ងៃ ហើយបានកំណត់អត្តសញ្ញាណតែផ្នែកខ្លះនៃករណីទាំងនោះជាករណីឆ្លងជំងឺកូវីដ១៩។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បាន ចេញ ផ្សាយនៅថ្ងៃចន្ទថា មនុស្ស២.៨លាននាក់បានធ្លាក់ខ្លួនឈឺ ដោយជំងឹគ្រុនក្តៅមិនស្គាល់អត្តសញ្ញាណ ប៉ុន្តែមានតែ៦៨នាក់ ប៉ុណ្ណោះដែលបានស្លាប់ចាប់តាំងពីចុងខែមេសាមក៕
ប្រភព៖ SCMP ប្រែសម្រួល៖ ទីណា និងបុត្រា







