នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីលួចម៉ូតូបានសម្រេច

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ មានករណី លួចម៉ូតូបានសម្រេចនៅមុខផ្ទះគ្មានលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២២-០៥-២០២២ ម៉ោង០៥ និង៣០នាទីទៀបភ្លឺនាពេលកន្លងទៅ ហើយត្រូវកម្លាំងជំនាញធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ែន បញ្ញា ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ដែលឃាត់ខ្លួនបានមានឈ្មោះជ័យ រដ្ឋា ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

គួរបញ្ចាក់ថា ៖ មុនពេលកើតហេតុ ជនរង គ្រោះទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១GT-៥០០៧ នៅមុខផ្ទះ និងទុកកូនសោជាប់ម៉ូតូ រួចចូលផ្ទះសម្រាក ស្រាប់តែជនសង្ស័យ០៣នាក់ ឈ្មោះ ជ័យ រដ្ឋា, ឈ្មោះទឹង អែម និងឈ្មោះ ង៉ោល ជិះម៉ូតូម៉ាកហុងដាសេ១១០ ពណ៌ខ្មៅ គ្មានផ្លាក លេខ មកឈប់ក្បែរ នាំគ្នាលួចម៉ូតូជនរង គ្រោះជិះគេចខ្លួន។ លុះដល់ថ្ងៃទី ២៤-០៥-២០២២ ម៉ោង២១និង៣០នាទី សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះជ័យ រដ្ឋា នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ រួមនិងម៉ូតូ០១គ្រឿងម៉ាកខាងលើ (ជិះធ្វើសកម្មភាព) បញ្ជូនមកប៉ុស្តិ៍ច្បារអំពៅ២ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី ។ ក្នុងនោះដែរ ជាលទ្ធផលធ្វើតេស្តិ៍ទឹកនោមជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន)៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner