ក្រសួងការងារជូនដំណឹងពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករជំនាញ ដើម្បីទៅធ្វើការ នៅប្រទេសជប៉ុន
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈនៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២២នេះបានចេញសេចក្តីជូនដំណឹងមួយស្តីពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករជំនាញ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន។
បើតាមប្រភពខាងលើនេះបានបញ្ជាក់ថា យោងតាមការជូនដំណឹងពីក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈសូមជូនដំណឹងដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងសាធារណជនដែល មានបំណងទៅធ្វើការនៅប្រទេសជប៉ុន ក្នុងគម្រោងពលករជំនាញ ឱ្យបានជ្រាបថា អង្គភាពទទួលបន្ទុកការធ្វើតេស្ត ជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តភាសា និងតេស្តជំនាញ តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ក្នុងគម្រោង ពលករជំនាញ ដែលមានព័ត៌មានលម្អិត ដូចខាងក្រោម ៖ (សូមមើលសេចក្តីជូនដំណឹងខាងក្រោម)
គួរបញ្ជាក់ថា សម្រាប់ លក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ និងតេស្តភាសាគឺចាប់ពីអាយុ ១៧ឆ្នាំឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌ – សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះ សូមចូលមើលគេហទំព័រ http://ac.prometric-jp.com/tcclis/nc/ en/index.html ឬទំនាក់ទំនងតាមលេខទូរស័ព្ទ +855 10568 383/ +855 17 571 177/ +855 97 767 ៕ ដោយ៖ម៉ាដេប៉ូ

