ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោថ្ងៃទី២៧ ឧសភា ២០២២

អត្ថបទដោយ៖
AMS OneMinute

ទន្លេសាបជាបឹងដ៏ធំ ហើយមានត្រីច្រើន ដែលទាមទារឱ្យមានការអភិរក្ស។ តំបន់បឹងទន្លេសាបចែកចេញជា៤តំបន់ ដែលតំបន់ទី៤ ជាតំបន់ដែលទាមទារឱ្យមានការអភិរក្សជាដាច់ខាត

ត្រូវអភិរក្សតំបន់បឹងទន្លេសាប ហើយត្រូវគិតដល់ប្រជាពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាប

រាជរដ្ឋាភិបាលប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងមានលុយ ទៅជ្រកក្រោមរូបភាពពលរដ្ឋកាប់ទន្ទ្រានដីហាមឃាត់នៅបឹងទន្លេសាប

ណែនាំឱ្យពិចារណាកាត់ឆ្វៀលដីពីតំបន់ពីរ និងបី ជូនប្រជាពលរដ្ឋអាស្រ័យផល

ណែនាំឱ្យរៀបចំបង្គោលធំៗនៅតាមព្រំប្រទល់បែងចែកតំបន់បឹងទន្លេសាប

ណែនាំសិក្សាឱ្យបានច្បាស់ក្នុងការប្រើប្រាស់អាចម៍ដីដែលបូមចេញពីទន្លេសាបមានជីវជាតិខ្ពស់

ស្នើដល់ពលរដ្ឋដែលទទួលបានសិទ្ធិកាន់កាប់ដីជាក់ស្តែងនោះហើយឈប់បន្តកាប់ឆ្កៀលដីនៅជាប់នោះ

ភូមិឋាន និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋ ដែលមានតាំងពីយូរលង់ណាស់មកហើយនោះ មិនអាចរុះរើចេញបាននោះឡើយ។ ទីតាំងដែលពលរដ្ឋអាស្រ័យផលរាប់សិបឆ្នាំហើយនោះ ត្រូវរក្សា និងចេញកម្មសិទ្ធិជូនពលរដ្ឋ

ដីដែលកាត់ឆ្វៀលជូនប្រជាពលរដ្ឋ គឺជាដីដែលពលរដ្ឋអាស្រ័យផលយ៉ាងតិចបំផុត១០ឆ្នាំ ឬដីដែលមិនមែនជាដីលិចទឹក

បញ្ជាឱ្យអភិបាលខេត្ត អភិបាលស្រុក មេឃុំ ត្រូវតែទទួលខុសត្រូវ និងយកចិត្តទុកដាក់ទៅលើពលរដ្ឋរបស់ខ្លួនដែលរស់នៅនិងអាស្រ័យផលលើដីជុំវិញបឹងទន្លេសាប

ads banner