អភិបាលខណ្ឌឬស្សីកែវ បើកការដ្ឋានស្ថាបនាផ្លូវសង្កាត់ទួលសង្កែទី២ ដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ ឆ្នាំ២០២២
ភ្នំពេញ ៖ នាវេលាម៉ោង ០៨:០០នាទីព្រឹកថ្ងៃសៅ ១៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅសង្កាត់ទួលសង្កែទី២ បានបើកការដ្ឋាន ស្ថាបនាដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងដោយមានការចូលរួមពី លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ លោក វ៉ាន់ ខន មន្រ្តីបច្ចេកទេសរាជធានីភ្នំពេញ លោក-លោកស្រីប្រធាន-អនុប្រធាន និងមន្ត្រីការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ លោក-លោកស្រីចៅសង្កាត់-ចៅសង្កាត់រង ក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ និងក្រុមហ៊ុនម៉ៅការ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន១២០នាក់។
ការដ្ឋានដែលត្រូវបើកឲ្យដំណើរការមាន០២ គម្រោង៖
១-ផ្លូវបេតុងអាមេ ១៤៧ម×៥.៥ម×០.១៥ម នៅភូមិទួលថ្ងាន់ និងភូមិពោងពាយ អស់ថវិកា ៥១,៧៤៤,០០០ រៀល
២-ដាក់លូប្រវែង ៣៣១ម×០.៦០ម នៅភូមិទួលថ្ងាន់ និងភូមិពោងពាយ អស់ថវិកា ៧៨,១១៦,០០០ រៀល សរុបរួមអស់ថវិកា ១២៩,៨៦០,០០០ រៀល៕ដោយ ៖ ភារ៉ា និងប៊ុនធី