តំណាង ឯកឧត្តម ស សុខា សំណេះសំណាល និងអំណរគុណ ដល់អ្នកសង្កេតការណ៍ជាតិ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អណត្តទី៥ ចំនួន ២១៤នាក់

ព្រៃវែង ៖ ឯកឧត្ដម ណុប ដារ៉ា អនុប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះជួយស្រុកព្រះស្តេច តំណាងឱ្យឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកបីខេត្ត (ព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ) បានអញ្ជើញជាជួបសំណេះសំណាល និងថ្លែងអំណរគុណ ដល់អ្នកសង្កេតការណ៍ជាតិ ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៥ ចំនួន២១៤នាក់ នៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ។

នៅក្នុងឱកាសនេះ គណៈអធិបតី ក៏បានឧបត្ថម្ភដល់អ្នកសង្កេតការណ៍ជាតិ ចំនួន ២១៤នាក់ ក្នុងម្នាក់ៗថវិកា ៤ម៉ឺនរៀល ដើម្បីជាលើកទឹកចិត្ត រួមនឹងអង្ករ ១តោន សរុបជាថវិកា ១០លានរៀល ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner