តួលេខចាក់វ៉ាក់សាំងដូសទី៥ បានចំនួន ជាង១៦ម៉ឺននាក់ (Video Inside)
យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ រយៈពេល ៨ថ្ងៃមកនេះ មានពលរដ្ឋទៅចាក់បានចំនួន ១៦ម៉ឺន ៨ពាន់ ២៦៥នាក់ហើយ។
កម្ពុជាដោយសារគោលនយោបាយចាក់វ៉ាក់សាំងរបស់រាជ រដ្ឋាភិបាលនេះហើយ, បាននាំឲ្យតួលេខឆ្លង និងស្លាប់បានធ្លាក់ក្នុងចំណុចសូន្យ ប្រមាណជាង ១ខែមកហើយ។ នៅទន្ទឹមនឹងការចាក់វ៉ាក់សាំងដូសទី៥, ការចាក់វ៉ាក់សាំងដូសទី៤ និងទី៣ នៅតែធ្វើជាបន្ត បន្ទាប់ដដែល ។
យោងតាមក្រសួងសុខាភិបាលតួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ១៦ មិថុនា បានកើនដល់ចំនួន ១៥លាន ៦ម៉ឺន ៣ពាន់ ៤៩១នាក់ ដែលស្មើនឹង ៩៤,១៥ ភាគរយ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោង មកនេះបានចំនួន ១ម៉ឺន ៨ពាន់ ៦៣០នាក់, ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣នោះវិញ, រយៈពេល ២៤ម៉ោង មកនេះមានចំនួន ១ម៉ឺន ៤៤៤នាក់ ។