កសិផលនាំចេញទៅទីផ្សារចិនធ្លាក់ចុះ (Video Inside)

ការនាំចេញទំនិញកសិផលពីកម្ពុជាទៅចិននៅដើមឆ្នាំនេះ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើ ទោះបីមានការកើនឡើងតាមទីផ្សារខ្លះក៏ដោយ។ ប្រទេសចិនគឺជាទីផ្សារដ៏ធំរបស់កម្ពុជា។

របាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ការនាំ ចេញកសិផលសរុបទៅកាន់ទីផ្សារអន្តរជាតិចំនួន៦០ប្រទេស មានចំនួនជាង ៤លាន៦សែន តោន។ តួលេខនេះ មាន ការកើនឡើងជាង៤២ម៉ឺនតោន ឬស្មើនឹង១០.២៤% បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែជាង៤.១លានតោនប៉ុណ្ណោះ។

ប៉ុន្តែ ទោះបីជាការនាំចេញបានកើនឡើងក៏ដោយ តួលេខនាំចេញទៅប្រទេសចិនមានការថយចុះ។ តួលេខធ្លាក់ចុះនេះ ត្រូវគេបន្ទោសថាដោយសារកង្វះទូត្រជាក់សម្រាប់ផ្ទុកកសិផល។ ទូត្រជាក់បានឡើងថ្លៃជាខ្លាំង បើធៀបទៅនឹងមុនមានវិបត្តិជំងឺកូវីដ-១៩។

បច្ចុប្បន្ននេះតម្លៃ ទូត្រជាក់ មានការកើនឡើងរហូតដល់ជាង៣ដង។ ទន្ទឹមគ្នានេះ ការរឹតបន្តឹងការត្រួតពិនិត្យ ទំនិញដើម្បីទប់ស្កាត់ការរាលដាលឆ្លងជំងឺកូវីដ-១៩ ស្របតាមយុទ្ធសាស្ត្រគ្មាន ការរាលដាល ឆ្លងនូវជំងឺកូវីដ-១៩ ពីប្រទេសខាងក្រៅ នៅតាមបណ្តាច្រកទ្វារនាំចូលប្រទេសចិន-វៀតណាម មានការរាំងស្ទះ ក្រោយអាជ្ញាធរចិនរកឃើញវីរុសកូវីដ-១៩ នៅលើសំបកកេសវេចខ្ចប់ផ្លែចេក ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនមួយចំនួនត្រូវអាក់ខាន ការនាំចេញមួយរយៈ និងក្រុមហ៊ុនខ្លះទុក ចោលមិនប្រមូលផល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner