រដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅភ្នំពេញ (Video Inside)

រដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ា នឹងមានវត្តមានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះតបតាមការអញ្ជើញរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦  នឹងមាន រវាងពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ប្រទេសមីយ៉ាន់ម៉ា ដោយសារតែវិបត្តិថ្ងៃទី១កុម្ភៈឆ្នាំ២០២១ដែលមានការចាប់លោកស្រីអង់សានស៊ូជី និងការ បង្ក្រាបសមាជិកនានាដែលជាគណបក្សនយោបាយកាន់អំណាចក្នុងប្រទេសនោះមក ការ ចូលប្រជុំរបស់មន្ត្រីនយោបាយក្នុងនាមជាសមាជិកអាស៊ានត្រូវបានគេហាមឃាត់។

ការអនុញ្ញាតឱ្យរដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ាចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើក ទី១៦ នៅសប្តាហ៍ក្រោយនោះ គឺជាលើកដំបូងហើយខណៈដែលការស្នើរបស់កម្ពុជាជាប្រធានអាស៊ាន មិនបានជំទាស់ដោយបណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ានដទៃទៀតនោះឡើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner