អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រកាស ថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ សូមឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសយកថ្ងៃនេះ ទទួលទានអំបុកទាំងអស់គ្នា ដើម្បីបង្ហាញអំពីសាមគ្គីភាព ការពារជាតិ សាសនា និងព្រះមហាក្សត្រ

ឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម ប៊ូ ផាន់សារី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសូទ្រនិគម រួមនឹងឯកឧត្តម ង៉ាន់ ភិរុណ ក្រុមការងារថ្នាក់ខេត្ត បានចុះជួបជាមួយបងប្អូនជាជនបង្គោលរបស់គណបក្សប្រជាជនកម្ពុជាទូទាំងស្រុកសូទ្រនិគម ប្រមាណជាង៥០០នាក់ ដើមី្បទទួលបានការផ្សព្វផ្សាយពីការងារសន្តិសុខ និងសភាពការណ៍នយោបាយមួយចំនួន ក្នុងការរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍប្រទេស និងរួមគ្នាថែរក្សានូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។

ឯកឧត្តម ង៉ាន់ ភិរុន ឯកឧត្តម ប៊ូ ផាន់សារី និង ឯកឧត្តម ឧកញ៉ាបណ្ឌិត សៀង ណាំ ក៏បានសម្តែងនូវអំណរគុណចំពោះក្រុមបង្គោលនៅថ្នាក់មូលដ្ឋាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញដល់សមា   ជិករបស់ខ្លួន ដើមី្បបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា បន្តការដឹកនាំ និងកិច្ចអភិវឌ្ឍន៍ប្រទេសបន្ត ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ ក៏បានធ្វើការផ្សព្វផ្សាយពីការងារសន្តិសុខ ព្រមទាំងគោលការណ៍នយោបាយមួយចំនួនចំពោះមុខ ដែលយើងគ្រប់គ្នាត្រូវធ្វើការអនុវត្ត ទៅតាមផែនការនយោបាយរបស់រាជរដ្ឋាភិបាល ដើមី្បបង្កើននូវជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ 

ចំណែកបងប្អូនជាក្រុមបង្គោលត្រូវរួមគ្នាកសាង និងអភិវឌ្ឍន៍ ភូមិ ឃុំ ឲ្យមានភាពរីកចម្រើន ទប់ស្កាត់រាល់ឧបាយកលដែលក្រុមអគតិមានបំណងអាក្រក់ចង់បង្កចលាចល អសន្តិសុខ អនាធិបតេយ្យ នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩នេះ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ចំពោះ ក្មួយៗជាយុវជនគ្រប់រូប គឺត្រូវជៀសចេញឲ្យឆ្ងាយពីក្រុមមានគោលបំណង ចង់ផ្តូលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋ និងកុំជឿនូវពាក្យឃោសនាអកុសល របស់ជនក្បត់ជាតិ សម រង្ស៊ី ដែលជាក្រុមឧទាមក្រៅច្បាប់ មិនចង់ឲ្យប្រទេសជាតិមានសុខសន្តិភាព និងការរីកចម្រើន គឺពួកជនទាំងនោះចង់បង្កចលាចល ធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម ជាសំខាន់ក្នុងពេលថ្មីៗនេះ បុគ្គលជនក្បត់ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថដល់ព្រះមហាក្សត្រថែមទៀតផង។ ក្នុងនោះឯកឧត្តមក៏បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ សូមឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសយកថ្ងៃនេះទទួលទានអំបុកទាំងអស់គ្នា ដើម្បីបង្ហាញអំពីសាមគ្គីភាព ការពារព្រះមហាក្សត្រ និងជាតិ សាសនា។ 

ឯកឧត្តមក៏បានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង សមាជិក សមាជិកា គណបក្សប្រជាជនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាហូបអំបុកទាំងអស់គ្នា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចូលរួមឲ្យបានច្រើនកុះករក្នុងព្រះរាជពិធីបុណ្យអុំទូក អកបំបុក និងសំពះព្រះខែ ដែលឈានមកដល់នាពេលខាងមុខនេះ ហើយសម្រាប់ខេត្តសៀមរាប ក៏មានព្រឹត្តិការណ៍អុំទូក រយៈពេល៣ថ្ងៃផងដែរ ដើមី្បចូលរួមសប្បាយទាំងអស់គ្នា៕ម.ន ដោយៈ ម៉ី សុខារិទ្ធ

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner