នគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ក្នុងរបាយការណ៍បានបញ្ចាក់ថា ជនសង្សយ ០២នាក់ រួមមាន៖ ទី១• ឈ្មោះ ហេង ដេវិត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ , ទី២•ឈ្មោះ លីម វីរះ មុខរបរជាងឡាន ស្នាក់នៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ (ពិនិត្យទឹកនោម)។
បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕