កូនស្រីរបស់លោក ឌូតឺតេ ស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីហ្វីលីពីន

ម៉ានីល៖ លោកស្រី Sara Duterte កូនស្រីរបស់ប្រធានាធិបតីហ្វីលីពីនដែលផុតអាណត្តិ បានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីកាលពីថ្ងៃអាទិត្យ បន្ទាប់ពីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២ ។

ពិធីស្បថចូលកាន់តំណែងនេះ បានធ្វើឡើង នៅ ទីក្រុង Davao ពីរ សប្តាហ៍ មុនពេល លោកស្រី ចូលកាន់ តំណែង ផ្លូវការនៅ ថ្ងៃទី៣០ ខែមិថុនា ដូច មាន ចែង ក្នុង រដ្ឋធម្មនុញ្ញ ហ្វីលីពីន។ ប្រធានាធិបតីជាប់ឆ្នោត លោក Ferdinand Marcos Jr. នឹងធ្វើសច្ចាប្រណិធាននៅទីក្រុងម៉ានីលនៅថ្ងៃទី៣០ ខែមិថុនា ។

ប្រធានាធិបតី លោក Rodrigo Duterte អាយុ ៧៧ឆ្នាំបានដឹកនាំឥស្សរជនចូលរួមក្នុងពិធីដែលមានការយាមកាមយ៉ាងខ្លាំងនៅទីលានសាធារណៈក្នុងទីក្រុងកំពង់ផែ Davao ជាកន្លែងដែលលោកក៏ធ្លាប់បានបម្រើការជាអភិបាលក្រុងយូរមកហើយ ដែលចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ ៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner