នគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចដែក

អត្ថបទដោយ៖
Kien Sereyvuth

 ភ្នំពេញ ៖ នៅវេលាម៉ោង០២ និង៣០នាទីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចដែក (ថ្នាំងអំពៅ) នៅចំណុចក្នុងការដ្ឋានសង់ផ្លូវ ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
    សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមាន ឈ្មោះ ណុប ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)  ។ ជនរងគ្រោះ ១នាក់ ឈ្មោះ រាង រ៉ែន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសាងសាង់ផ្លូវ ស្នាក់នៅក្នុងការដ្ឋានសង់ផ្លូវ ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ សម្ភារៈដកហូត ដែកថ្នាំងអំពៅមួយចំនួន , កង់មួយគ្រឿង របស់ជនសង្ស័យ ។
     បច្ចុប្បន្ននេះ  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner