ដោយសារស្មារតីរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋរួចផុតពីសេចក្ដីស្លាប់ និងបន្ដកសាងការអភិវឌ្ឍប្រទេសជាតិបានរីកចម្រើនដល់សព្វថ្ងៃនេះ
«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានបង្កើតដោយសមមិត្តហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បង្កើតឡើងក្នុងគោលបំណងធំៗមួយចំនួនរួមមាន៖ រំដោះប្រទេសជាតិចេញពីរបបសាហាវយង់ឃ្នង ប៉ុល ពត, ជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកផុតពីមហន្ដរាយនៃរបបអាវខ្មៅ និងជួយស្ដារ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានការកែប្រែមុខមាត់ថ្មី។
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #មហន្ដរាយនៃរបបអាវខ្មៅ #អភិវឌ្ឍន៍មាតុភូមិកម្ពុជា #រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា #ឥស្សរជនស្នេហាជាតិ